ប្រទេស កម្ពុជា ឡាវ ភូមា និងវៀតណាម (CLMV) នឹងរក្សាបានកំណើនសេដ្ឋកិច្ច៦% ទៅ ៧% ក្នុងឆ្នាំ ២០២០

(ភ្នំពេញ)៖ប្រទេស CLMV ដែលរួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាមនោះ នឹងនៅតែរក្សាកំណើនបានល្អ ពោលគឺ រង្វង់ ៦% ទៅ ៧% នៅក្នុងឆ្នាំ ២០២០ខាងមុខនេះ។ បើទោះបីជា សេដ្ឋកិច្ចសកលមានភាពមិននឹងនរ ជួបប្រទះនឹងភាពទន់ខ្សោយ ដោយសារសង្គ្រាមពាណិជ្ជកម្មសកលយ៉ាងណាក្តី។

យោងតាមរបាយការណ៍ថ្មីមួយ ចេញផ្សាយនាពេលថ្មីៗនេះ ដោយមជ្ឈមណ្ឌលបញ្ញាវ័ន្តសេដ្ឋកិច្ចនៃ ធនាគារពាណិជ្ជថៃស្យ៉ាម។
កម្ពុជា ឡាវ ភូមា វៀតណាម នឹងរក្សាបានកំណើនសេដ្ឋកិច្ច៦% ទៅ ៧% ក្នុងឆ្នាំ ២០២០
កម្ពុជា ឡាវ ភូមា វៀតណាម នឹងរក្សាបានកំណើនសេដ្ឋកិច្ច៦% ទៅ ៧% ក្នុងឆ្នាំ ២០២០។

របាយការណ៍មួយនេះ បានគូសបញ្ជាក់ថា ក្នុងចំណោម ប្រទេស ទាំង ៤ សុទ្ធតែទទួល បានផល ប្រយោជន៍ ពីសង្គ្រាម ពាណិជ្ជកម្ម ដោយសារតែ បណ្តាក្រុមហ៊ុនចិន និងសាជីវកម្ម អន្តរជាតិ មួយចំនួន បានផ្លាស់ប្តូរ មូលដ្ឋាន ផលិតរបស់ ពួកគេ មកកាន់បណ្តា ប្រទេស CLMV នេះ ដើម្បីគេចចេញ ពីការដំឡើង ពន្ធរបស់ អាមេរិក ទៅលើទំនិញចិន ក៏ប៉ុន្តែក្នុងនោះ មានប្រទេស វៀតណាម ដែលអាច ទទួលបាន ផលប្រយោជន៍ ច្រើនជាងគេ ក្នុងរយៈពេលខ្លី។ ចំណែក មជ្ឈមណ្ឌលបញ្ញាវ័ន្ត សេដ្ឋកិច្ចថៃ បញ្ជាក់ថា ជាលទ្ធផល ការវិនិយោគដោយ ផ្ទាល់ពីបរទេស នៅក្នុងបណ្តា ប្រទេស CLMV នឹងមានកំណើន ហើយបន្តរហូតដល់ ឆ្នាំ ២០២០៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds