Vannak Sam៖ខ្លាំងអីតែថៃ ខ្មែរក៏អាចធ្វើបានដែរ តែមកពីយើងម្នាក់ៗចូលចិត្តមើលតែរបស់គេធ្វើ មិនដែលមើលរបស់ខ្លួនឯងវប្បធម៌ខ្លួនឯងធ្វើទេ!! របស់ខ្មែរ ថតនៅខ្មែរគឺមិនសូវស៊ែរ តែបើរឿងតារាវាយគ្នាបែកក្បាល ……
ព្រសីហនុ៖ ក្រឡេកមកមេីលពីភោជនីយដ្ឋានមួយកន្លែងក្នុងខេត្តព្រះសីហនុ ដែលមានឈ្មោះ Rendes-Vous Restaurant & Cafe បានដាក់តាំង ចាប៉ីដងវែងនិងទ្រយក្ស ឧបករណ៍តន្ត្រីប្រពៃណីជាតិ ដេីម្បីទាក់ទាញអតិថិជន ភ្ញៀវជាតិ និងអន្តរជាតិ ដែលពិតជាស្រស់ស្អាតខ្លាំងណាស់។ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Vannak Sam បានមានការរៀបរាប់ឲ្យដឹងថា៖
«ខ្លាំងអីតែថៃ ខ្មែរក៏អាចធ្វើបានដែរ តែមកពីយើងម្នាក់ៗចូលចិត្តមើលតែរបស់គេធ្វើ មិនដែលមើលរបស់ខ្លួនឯងវប្បធម៌ខ្លួនឯងធ្វើទេ!! របស់ខ្មែរ ថតនៅខ្មែរគឺមិនសូវស៊ែរ តែបើរឿងតារាវា យគ្នាបែកក្បា ល រឿងញ៉ែស្រីគ្នា ស៊ែរ ងាប់ចោលហើយមានសមាគមន៏ជួយប្តឹងយកសំណងទៀតស្អាតទេ ទ្រខ្មែរ ចាបុីខ្មែរ ស្នាដៃខ្មែរ»៕
ចាប៉ីដងវែងជាឧបករណ៍មានខ្សែ២ ឬ៤ ប៉ុន្តែវាមានសំនៀងតែ២ទេ។ វាសម្រាប់ប្រគំក្នុងវង់ភ្លេងការបុរាណ វង់ភ្លេងអារក្ស វង់ភ្លេងមហោរីជាដើម និងប្រើទោលសម្រាប់លេងកំដរចម្រៀងកំណាព្យ។ វាចែកចេញជា ដង ព្រលួត ប្រកៀន(ធរណី) ខ្ទង់ ស្នូក(ប្រអប់សំនៀង) ក្រាញ(គីង្គក់) ខ្សែ និងក្រចក។ ក្រាញធ្វើអំពីឈើធ្នង់។ ខ្សែសំនៀងធ្វើពីសរសៃសូត្រ និងខ្សែនីឡុង។ ចាបុីដងវែង ត្រូវបានបញ្ជូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦។
អត្ថបទ៖ គឹមស្រ៊ិន