សម្ដេចតេជោ ហ៊ុន សែន បានចាត់អោយរដ្ឋមន្ត្រីដែនដី ចុះទៅបញ្ឍប់ជាបន្ទាន់នូវកម្មភាពចាក់ដីលុបឆ្នេរនៅខេត្តកោះកុង ក្រោយពីលឺដំណឹងថា មានមន្ត្រីនៅក្រសួងការពារជាតិនៅពីក្រោយ ព្រទាំងព្រមានដកតួនាទីផង

(កំពត)៖ ថ្លែងនៅក្នុងពិធីបើកបុណ្យសមុទ្រលើកទី៨ ជុំទី២នៅឯខេត្តកំពត នាល្ងាចថ្ងៃទី២១ ខែធ្នូឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ព្រមានធ្ងន់ៗ ពេលដែលសម្តេចបានលេចលឺព័ត៌មានដែលថា មានមន្ត្រីនៃក្រសួងការពារជាតិម្នាក់ បានធ្វើសកម្មភាពចាក់លុបឆ្នេរនៅឯខេត្តកោះកុង ដែលសម្តេចចាត់ទុកថាជាទង្វើដែលសម្ដេចបានធ្វើការហាមឃាត់ជាយូរមកហើយនោះ។

ជាមួយគ្នានោះផងដែរប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ក៏បានឲ្យឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិង សំណង់ ចុះទៅបញ្ឈប់សកម្មភាពនោះផងដែរប្រសិនបើការចាក់លុបឆ្នេរមែននោះ។ ជាមួយគ្នានោះផងដែរ សម្តេចតេជោ ក៏ព្រមានដកតួនាទីមន្ត្រីនៅក្រសួងការពារជាតិនោះផងដែរបើសិនបើបានប្រព្រឹត្តនូវអំពើបែបនេះមែននោះ។

គួររំលឹកថា ចំពោះព័ត៌មានដែលលើកឡើងថាមានករណីនៃការចាក់ដីលុបឆ្នេរនៅខេត្តកោះកុងនេះ
ត្រូវបាន លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានធ្វើការលើកឡើងនៅលើគណនីហ្វេសប៊ុករបស់លោកកាលពីប៉ុន្មានសប្តាហ៍មុនហើយក្នុងនោះ លោក ពេជ្រ ស្រស់ ក៏បានធ្វើដំណើរចុះទៅកាន់ខេត្តកោះកុងរយៈពេលប៉ុន្មានថ្ងៃខាងមុននេះផងដែរ ដើម្បីពិនិត្យមើលកន្លែងជាក់ស្ដែងដែលផ្កាយ២នៅក្រសួងការពារជាតិនោះ
បានធ្វើសកម្មភាព។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក ពេជ្រ ស្រស់ ផ្កាយ២នៅក្រសួងការពារជាតិនោះ មិនបានដកចេញ ឬបញ្ឈប់សកម្មភាពឡើយ គឺពោលគឺនៅតែបន្តសកម្មភាពដដែល៕

Image may contain: 15 people, people standing

Image may contain: 19 people, people smiling, crowd

Image may contain: 4 people, people standing

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds