Update៖ ស្រ្តីម្ចាស់ហាង «តន្រ្តីសំណាងដាណេ» ដែលត្រូវអធិការរងនគរបាលក្រុងបាវិតបាញ់ប្រហារនោះបានស្លាប់ ហើយ

ស្វាយរៀង៖ ស្ត្រីម្ចាស់ ហាង «តន្រ្តីសំណាងដាណេ» ដែលរងនូវការបាញ់ប្រហារពីសំណាស់  បង្កជា អធិការរងក្រុងបាវិតឈ្មោះ កែវ ចិត្រា  ព្រោះតែភ្លើងប្រចណ្ឌ័ ដោយសារ  រងរបួស់ធ្ងន់ធ្ងរពេក ពេលនេះនាងបានស្តាប់បាត់បង់ជីវិត្តហើយ នៅឯមន្ទីរពេទ្យវៀតណាម ខណះជនបង្កនិងត្រៀមបញ្ជួនទៅកាន់តុលាការនៅរសៀលថ្ងៃ ទី២១ធ្នូនេះ ។

អធិការរងនគរបាលក្រុងបាវិត ទទួលផែនការងារប្រឆាំងគ្រឿងញៀន ដែលបាញ់ប្រហារស្រ្តីម្ចាស់ហាង «តន្រ្តីសំណាងដាណេ» បណ្តាលឲ្យរបួសធ្ងន់ចំក្បាល នឹងត្រូវបញ្ជូនទៅកាន់ តុលាការ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩នេះ។

អធិការរងក្រុងបាវិតឈ្មោះ កែវ ចិត្រា អាយុជិត៣០ឆ្នាំ ដែលជាកូនប្រុសបង្កើតអធិការនគរបាលក្រុងបាវិត លោក កែវ គង់ កាលពីយប់មិញ បានដកកាំភ្លើងបាញ់ចំនួន ២គ្រាប់ ដោយមួយគ្រាប់បាញ់ឡើងលើ និងមួយគ្រាប់ទៀតបាញ់ចំស្ត្រីជាម្ចាស់ហាង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យវៀតណាម។
ករណីនេះបានកើតឡើងនៅក្នុងហាងភោជនីយដ្ឋាន តន្ត្រីសំណាងអាណេ ក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ក្រោយការបាញ់ប្រហារជនដៃដល់ កែវ ចិត្រា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ និងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។ ស្ត្រីរងគ្រោះមានឈ្មោះ សឿន ដាណេ វ័យ៣៨ឆ្នាំ រស់នៅភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មករកស៊ីនៅក្រុងបាវិត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds