ចេញមុខ អតីត គូស្នេហ៍ នាយចឺម និយាយពីនាយចឺមត្រូវដែលត្រូវបានគេវាយបែកក្បាល
(ភ្នំពេញ)៖ ដូច ដែរប្រិយមិ ត្ត បាន ទទួល ជ្រាប រួចមកហេីយ ទាក់ទង នឹង ព័ត៌មាន ដែលកាល ពី វេលាម៉ោង ០៤ និង២០រសៀល ថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន មានករណី ប្រេីប្រាស់ អំពី ហិ ង្សា វា យតប់ គ្នា មួយ ដែលបាន បង្កឲ្យ ជន រងគ្រោះ ម្នាក់ រងរបួស ចំក្បាល ។
ជនរងគ្រោះ មានឈ្មោះ សុខ មេសា ហៅនាយ ចឺម ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាតារាចម្រៀងប្រចាំនៅផលិតកម្មសាន់ដេ រស់នៅភូមិត្រាចកោះ ឃុំមហាឬស្សី ស្រុកគងពីសី ខេត្តកំពង់ស្ពឺ ។ ចំណែក ឯ ជន បង្កមានឈ្មោះ ង៉ែត លីទី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បុគ្គលិក ក្រុមហ៊ុន រស់នៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ សាលាក្រៅ ខេត្តប៉ៃលិន។
ក្នុង ហេតុការណ៍ នេះ ដែរ ជនសង្ស័ យ បានប្រេីកំណាត់ឈឺប្រវែងប្រហែល០,១ម៉ែត្រមក វា យ លេីជនរងគ្រោះ បណ្តាល ឲ្យ មាន រង របួស ត្រង់កំភួនដៃទាំងសងខាង និង បែក ក្បាលចំនួន ៥ថ្នេ រ ធ្ងន់ ធ្ងរ ព្រមទាំងបែកទូរស័ព្ទម៉ាកអាយហ្វូន អិច មួយគ្រឿង(ខូចទាំងស្រុង)។ បេីតាម ប្រភព ព័ត៌មាន បាន ឲ្យ ដឹង ថា ជនសង្ស័យបានប្រើហិង្សាដ៏ឃោ ឃៅវាយដោយដំបងយ៉ាងធ្ងន់ធ្ងរមកលើនាយចឺម តារាចំរៀងខណៈចោទប្រកាន់ថា នាយ ចឺម បានឆាតឆ្លងឆ្លើយស្នេហាទៅកាន់សង្សាររបស់ខ្លួន រហូត កើតជារឿងប្រចណ្ឌ ទេីប ធ្វើ អោយ ជនដៃដល់ទ្រាំមិនបាន ក៏ផ្ទុះ ជា កំហឹងបង្កការ វា យតប់ទៅលេី ជនរងគ្រោះ តែម្តង។ បច្ចុប្បន្នជនសង្ស័យត្រូវបាន ឃាត់ ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាចាត់ការតាមនីតិវិធីច្បាប់។
យ៉ាងណា មិញ ទន្ទឹម នឹង រឿង រ៉ាវ ទំនាស់ ស្នេហាឈានដល់ការវា យតប់គ្នាខាងលេីនេះ ដែរ កញ្ញា អៀ ម៉េង លិ ហៅ អូនម៉ី ដែលជា តារាម៉ូដែល ដ៏ ល្បី និងជាសម្តែង មួយរូប ដ៏មាន ប្រជាប្រិយ ភាព ដែលធ្លាប់ជា អតីត គូស្នេហ៍ របស់ នាយ ចឺម ក៏បាន និយាយ ថា៖«អាណិត ណាស់ ទេីប យល់សប្ដិ ឃើញ Idol យប់មិញ»៕