ក្រោយផ្ទុះរឿងនាយចឺមលួចឆាតញ៉ែសង្សារគេ ពេលនេះកញ្ញា សុខ ពិសី បញ្ចេញវីដេអូដែលបង្ហាញថាគណនី Facebook របស់នាយចឺម ឧស្សាហ៍មានគេ Hack យកឆាតទៅគេ

មានករណីភ្ញាក់ផ្អើលបានកើតឡើង ដោយជនសង្ស័យបានប្រើហិង្សាដ៏ឃោឃៅវាយ ដោយដំបង យ៉ាងធ្ងន់ធ្ងរមកលើនាយចឺម តារាចំរៀង ខណៈចោទប្រកាន់ថា នាយចឺមបានឆាតឆ្លងឆ្លើយស្នេហាទៅកាន់សង្សាររបស់ខ្លួន កើតជារឿងប្រចណ្ឌ។

ក្រោយពីមានករណីនេះកើតឡើងទាំងនាយក្រូច នាងអ៊ីត ដែលជាពូនិងមីងរបស់នាយចឺម បានចេញមុខបញ្ជាក់ថារឿងរ៉ាវទាំងនេះជារឿងពិតមិនមែនជាការថត MV ចម្រៀងអ្វីឡើយ។

ក្នុងនោះផងដែលតារាចម្រៀងរួមផលិតកម្ម កញ្ញា សុខ ពិសី ក៏បានបង្ហោះវីដេអូបង្ហាញពីសារឆ្លើយឆ្លងគ្នានៅក្នុងហ្វេសប៊ុករបស់កញ្ញា និងនាយចឺម កាលពីពេលកន្លងមក ដោយនៅក្នុងសារនោះនាយចឺម បានផ្ញើមកកញ្ញាមានលក្ខណៈចំលែកខុសរាល់ដង ទើបធ្វើឲ្យកញ្ញាមានការសង្ស័យក៏សួរដេញដោលរកឬសគល់ រហូតទើបដឹងថា គណនីហ្វេសប៊ុករបស់នាយចឺម ត្រូវបានគេ hack នាពេលនោះ។ ចំណែកបញ្ហាថ្មីៗរបស់នាយចឺមទើបនឹងជួបប្រទះនោះគឺ កញ្ញា សុខ ពិសី ក៏បានបញ្ជាក់យ៉ាងច្បាស់ថា កញ្ញាមិនបានកាន់ជើងលំអៀងទៅខាងណាឡើយ ដោយទុកឲ្យមហាជនជាអ្នកពិចារណាតាមការគួរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds