ក្រោយ នាយចឺម ត្រូវគេវាយបែកក្បាល៥ថ្នេរ ហើយត្រូវគេស្រែកគំរាមនិងទារលុយនៅហាងម៉ាស្សា (មានវីដេអូ)

មានករណីដ៏ភ្ញាក់ផ្អើលបានកើតឡើងកាលពីម្សិលមិញ មានជនសង្ស័យបានប្រើហិង្សាដ៏ឃោឃៅវាយ ដោយដំបង យ៉ាងធ្ងន់ធ្ងរមកលើនាយចឺម តារាចំរៀង ខណៈចោទប្រកាន់ថា នាយចឺមបានឆាតឆ្លងឆ្លើយស្នេហាទៅកាន់សង្សាររបស់ខ្លួន កើតជារឿងប្រចណ្ឌ។ ហេតុការខាងលើបានកើតឡើងនៅវេលាម៉ោង ០៤​ និង២០រសៀល នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ជាករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសប្រព្រឹត្តនៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ក្នុងនោះផងដែរនៅមុននេះបន្តិចអ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានបង្ហោះវីដេអូបង្ហាញនូវសកម្មភាពក្រោយនាយចឺម ត្រូវគេវាយបណ្តាលឲ្យបែកក្បាលហូរឈាម ខណៈដែលមកម៉ាស្សាតែម្នាក់​ឯង ដោយនាយចឺមបានរត់ចូលក្នុងដើម្បីឲ្យគេជួយ តែក៏ត្រូវជនបង្កស្រែកគំរាមឲ្យចេញមកក្រៅ ដោយអ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេររៀបរាប់ថា៖ “វិដេអូបន្ទាប់ពីគេវាយនាយចឺម ហើយគំរាមនៅហាងម៉ាស្សា វាយហើយជំរិតទារលុយ បងប្អូនវិនិច្ឆ័យចុះ”។

សូមបញ្ជាក់ថាជនបង្កបានយកកំណាត់ឈើប្រវែងប្រហែល ០,១ ម៉ែត្រ មកវាយនាយចឺមបណ្តាលឲ្យមានរងរបួសត្រង់កំភួនដៃទាំងសងខាងនិងបែកក្បាលចំនួន៥ថ្នេ​រធ្ងន់​ ព្រមទាំងបែកទូរស័ព្ទម៉ាកអាយហ្វូន​ អិច​ មួយគ្រឿងខូចទាំងស្រុង។ សមត្ថកិច្ច​បានធ្វើការសន្និដ្ឋានថាមូលហេតុនាំឲ្យជនសង្ស័យវៃលេីជនរងគ្រោះដោយសារការប្រចណ្ឌ​នឹងជនរងគ្រោះឈ្មោះនាយចឺមបានឆាតទៅរកសង្សារបស់ខ្លួន៕ សូមទស្សនាវីដេអូនៅខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open