លោក ពេជ្រ ស្រស់ ជាជនទី១ដែលព្រមានចាកចេញ ពីឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់បើសិនជារាជរដ្ឋាភិបាលមិនមានចំណាត់ការដណ្ដើមដីសមុទ្រពីលោកផ្កាយ២ ទុន ដៀត មកធ្វើជាសម្បត្តិរដ្ឋវិញ
កោះកុង៖ ពាក់ពន្ធ័នឹងមន្ត្រីយោធាពាក់ផ្កាយពីរលួចបោះបង្គោល និងបូមខ្សាច់លុបឆ្នេរសមុទ្រ នៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ប្រធានគណបក្សយុវជនកម្ពុជា ថាមន្ត្រីយោធាពាក់ផ្កាយពីរពិតជាមានអំណាចមែន ដែលប្រព្រិត្តបទល្មើសដដែលតាំងពីឆ្នាំ២០០៩មកដល់ឆ្នាំ២០១៩ លោក ពេជ្រ ស្រស់ បានដាក់របាយការណ៍ទៅរដ្ឋាភិបាល។
យោងតាមផេកហ្វេសប៊ុករបស់លោក ពេជ្រ ស្រស់ នៅថ្ងៃនេះបានអោយដឹងថា ក្រោយពីរូបខ្ញុំដាក់របាយការណ៍ទៅ
រដ្ឋាភិបាលជុំវិញផ្កាយ២ ទុន ដៀតចាក់ដីលុបសមុទ្រ ដែលខ្ញុំមានទាំងភស្តុតាងគ្រប់គ្រាន់ ហើយបើសិនជារដ្ឋាភិបាលមិនមានចំណាត់ការដើម្បីដណ្តើមដែនសមុទ្រពីលោកផ្កាយ២ទុន ដៀត មកធ្វើជាសម្បត្តិរដ្ឋវិញទេគឺខ្ញុំនឹងសម្រេចចិត្តចុងក្រោយគួរតែបន្ត ឬចាក់ចេញពី ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ អ្វីដែលខ្ញុំនិយាយ គឺខ្ញុំនឹងធ្វើ។
គួររំលឹកដែរថា កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ លោកពេជ្រ ស្រស់ បានបង្ហាញព័ត៌មានថា «ស្របពេលអាជ្ញាធរខេត្តកោះកុងកំពុងរវល់ដោះស្រាយទំនាស់ដីធ្លីនៅតាមបណ្តាស្រុក បែរជាឈ្មួញដីឈ្មោះ ទុន ដៀត ដែលគេស្គាល់ថាជាមន្ត្រីយោធាពាក់ផ្កាយពីរ បានសម្ងំលួចបោះបង្គោល និងបូមខ្សាច់លុបឆ្នេរយ៉ាងរំភើយ»៕