លោក ពេជ្រ ស្រស់ លើកទឹកចិត្តឲ្យរដ្ឋាភិបាលកម្ពុជាផ្លាស់ប្តូរទីលំនៅជនជាតិវៀតណាមពីដីខ្មែរទៅដីវៀតណាមវិញ

 

ខណៈអាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង បាន​កាត់​ឆ្វៀល​ដី ទំហំ ៤០​ហិកតារ ផ្ដល់​ឱ្យ​ជនជាតិ​វៀតណាម​ដែល​បន្លាស់​ទី​ពី​ផ្ទៃ​បឹង​ទន្លេសាប ឱ្យ​មក​រស់នៅ​លើគោក​វិញ លោក ពេជ្រ ស្រស់ ថា ការផ្លាស់ប្តូរទីលំនៅរបស់ជនជាតិវៀតណាមពីការស់នៅលើទឹកមករស់នៅលើដីគឺជាសញ្ញាវិជ្ជមានមួយ។

អ្នកនយោបាយវ័យក្មេងរូបនេះ សរសេរនៅក្នុងហ្វេសបុកនៅរសៀលនេះថា ការផ្លាស់ប្តូរទីលំនៅរបស់ជនជាតិ​វៀត​ណាមពីការរស់នៅលើទឹកមករស់នៅលើដីគឺជាសញ្ញាវិជ្ជមានមួយរបស់រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន លើជនជាតិ​វៀត​ណាម បើធៀបពីកន្លងមកគឺរដ្ឋាភិបាលកម្ពុជាមិនដែលហ៊ានប៉ះពាល់ជនជាតិវៀតណាមឡើយ..។

លោកពេជ្រ ស្រស់ បន្តក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្តដល់រដ្ឋាភិបាលកម្ពុជាបន្តធ្វើជំរឿនលើជនជាតិវៀតណាម ទូទាំងប្រទេសកម្ពុជាដើម្បីកំណត់នូវសិទ្ធិរបស់ជនជាតិនេះក្នុងការរស់នៅកម្ពុជា ឲ្យមានអាណត្តិរស់នៅនឹងផ្លាស់ប្តូរពីរស់នៅដី កម្ពុជាទៅរស់នៅដី វៀតណាម វិញនៅពេលជនជាតិនេះផុតអាណត្តិរស់នៅកម្ពុជាដើម្បី ធានាបាន នូវការអនុវត្តន៏ច្បាប់លើជនអន្តោប្រវេសន៍ម៉ឺងមាត់ និងឲ្យមានប្រសិទ្ធិភាពខ្ពស់បំផុត។

សូមរំលឹកផងដែរថា អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​បាន​កាត់​ដី​លិច​ទឹក ទំហំ ៤០​ហិកតារ ឋិត​នៅ​ភូមិ​ដំបូក​កកោះ ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ឋិត​នៅ​កៀក​បឹង​ទន្លេសាប ដើម្បី​រៀបចំ​ដី​សម្បទាន​សង្គមកិច្ច ឱ្យ​ពលរដ្ឋ​ជាង ២​ពាន់​គ្រួសារ ក្នុង​នោះ​ភាគច្រើន​ជា​ជនជាតិ​វៀតណាម ផ្លាស់​ទី​ពី​ផ្ទះ​បណ្ដែត​ទឹក​ទៅ​រស់នៅ​ទីនោះ​វិញ។រដ្ឋាភិបាល​វៀតណាម​បាន​តាមដាន​ដោយ​យកចិត្តទុកដាក់​ចំពោះ​រឿង​នេះ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀតណាម អ្នកស្រី ឡេធី ថូហាង (Le Thi Thu Hang) បាន​ជំរុញ​ឱ្យ​ជនជាតិ​វៀតណាម ដែល​ទៅ​រស់នៅ​ក្នុង​ប្រទេស​កម្ពុ​ជា ត្រូវ​អនុវត្ត​តាមច្បាប់ របស់​ប្រទេស​កម្ពុជា​ឱ្យ​បាន​ត្រឹមត្រូវ​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds