សម្តេចតេជោ ហ៊ុន សែន រំលឹកពីព្រឹត្តិការណ៍ដែលបានកើតឡើងក្នុងខែធ្នូ គឺ២ធ្នូមានរឿងផ្សេងៗគ្នាសំខាន់០៣

(ភ្នំពេញ)៖ ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យវេស្ទើននៅកោះពេជ្រនាព្រឹកថ្ងៃទី១៨ ធ្នូ២០១៩នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលបានកើតឡើងនៅក្នុងខែធ្នូនេះ ។

សម្តេចតេជោបានមានប្រសាសន៍ថា ក្នុងថ្ងៃ២ធ្នូ មានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ៣សំខាន់សំរាប់សម្តេចគឺ៖ទី១)គឺ២ធ្នូ ១៩៧៨ គឺការបង្កើតរណស្សិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីប្រមូលផ្តុំកម្លាំងក្នុងការរំដោះប្រទេសជាតិអោយរទចផុតពីរបប ប្រល័យពូជសាសន៍ ប៉ុល ពត។

ទី២) គឺ២ធ្នូ ឆ្នាំ១៩៨៧ ដែលព្រឹត្តិការណ៍ជំនួបចរចាជាលើកដំបូងរវាងសម្តេចព្រះនរោត្តមសីហនុ ជាមូយសម្តេចហ៊ុន សែន នៅ Fère en Tardenois នាប្រទេសបារាំង ដែលគិតមកដល់ពេលនេះមានរយៈពេល៣២ឆ្នាំហើយ ក្នុងការឆ្ពោះទៅរកការបង្កើតកិច្ចព្រមព្រៀងទីក្រុងបារីស ២៣តុលា។

និងទី៣)គឺ ២ធ្នូ ឆ្នាំ១៩៩៨ ក្នុងការរៀចំយុទ្ធសាស្ត្រត្រីកោណសំរាប់ការបង្កើតរដ្ឋាភិបាលដំបូង ដែលក្នុងយុទ្ធសាស្ត្រត្រីកោណនោះមានមុំ៣សំខាន់
មុំទី១គឺការធ្វើសន្តិភាវូបនីកម្ម មានន័យថាការពង្រឹងផ្ទៃក្នុងរបស់ខ្លួន ទប់ស្កាត់មិនអោយមានការបាញ់បោះ និងជម្លោះតទៅទៀត។ មុំទី២ គឺការធ្វើសមាហរណកម្មអោយបានឆាប់បំផុត ជាមួយសហគមអន្តរជាតិ ហើយដែលពេលនោះយើងក៏បានយកកៅអីមកវិញនៅអង្គសហប្រជាជាតិដែលគេបានព្យួនោះ ហើយពេលនោះយើងក៏ចាប់ផ្តើមមានការប្រជុំជាមួយអាស៊ាន ជាមួយអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិផ្សេងៗទៀត។


មុំទី៣ គឺជាការប្រមូលផ្តុំធនធានមនុស្សរបស់យើងដើម្បីធ្វើការអភិវឌ្ឍសង្គម អោយមានការអភិវឌ្ឍរីកចម្រើន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds