សម្តេចតេជោ ហ៊ុន សែន សុំកុំអោយពលរដ្ឋភ័យក្លាយរឿងកម្ពុជារៀបចំសមយុទ្ធ២នៅខេត្តស្វាយរៀង និងខេត្តសៀមរាប

(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែធ្នូឆ្នាំ២០១៩ នេះកម្ពុជាបានរៀបចំធ្វើសមយុទ្ធចំនួន០២ ដែលក្នុងនោះទីមួយគឺការធ្វើសមយុទ្ធរវាងកងទ័ពកម្ពុជាវៀតណាមនៅព្រំដែនកម្ពុជាវៀតណាមនៅខេត្តស្វាយរៀងដើម្បីទប់ស្កាត់បង្ការគ្រោះមហន្តរាយដោយគ្រោះធម្មជាតិផ្សេងៗ និងទី២គឺសមយុទ្ធទាក់ទងទៅនឹងការជួយសង្គ្រោះពេលធ្លាក់ឧទ្ធម្ភាគចក្រដែលសមយុទ្ធនេះធ្វើឡើងនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប។

 

ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យវេស្ទើន នៅកោះពេជ្រនៅព្រឹកថ្ងៃទី១៨ធ្នូនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍អោយបងប្អូនជនរួមជាតិទាំងអស់បានដឹងថា នៅថ្ងៃនេះកម្ពុជាបានរៀចំសមយុទ្ធ២ ទី១គឺសមយុទ្ធហ្វឹកហាត់ សាកល្បង និងផ្តល់បទពិសោធន៍ដល់ស្ថាប័នពាក់ព័ន្ធនានា សំដៅលើកកម្ពស់ការជួយសង្គ្រោះជនរងគ្រោះ ឱ្យបានទាន់ពេលវេលា នៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះ ដែលអាចកើតមានឡើងជាយថាហេតុ ដែលសមយុទ្ធនេះធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប ។

សមយុទ្ធទី២ គឺជាសមយុទ្ធរវាងកងទ័ពកម្ពុជា និងកងទ័ពវៀតណាម នៅឯខេត្តស្វាយរៀង ក្នុងវិធានការជួយសង្គ្រោះពេលមានគ្រោមមហន្តររាយដោយគ្រោះធម្មជាតិ។ ដូចច្នេះសម្តេចតេជោសូមកុំអោយប្រជាពលរដ្ឋយើងមានភ័យក្លាយ ឬព្រួយបារម្ភអ្វីឡើយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open