សន្ទរកថាសំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យវេស្ទើន
ភ្នំពេញ៖ នៅព្រឹកថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យវេស្ទើនចំនួន២,៨៣១នាក់ នារីមានចំនួន ១,៦១៤នាក់ ដែលក្នុងនោះ មានថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។
នៅថ្ងៃនេះ មុខនឹងចាប់ផ្តើមថ្លែងសង្កថា សម្តេចតេជោ ហ៊ុន សែន ក៏បានមានប្រសាសន៍អោយបងប្អូនជនរួមជាតិទាំងអស់បានដឹងថា នៅថ្ងៃនេះកម្ពុជាបានរៀចំសមយុទ្ធ២ ទី១គឺសមយុទ្ធហ្វឹកហាត់ សាកល្បង និងផ្តល់បទពិសោធន៍ដល់ស្ថាប័នពាក់ព័ន្ធនានា សំដៅលើកកម្ពស់ការជួយសង្គ្រោះជនរងគ្រោះ ឱ្យបានទាន់ពេលវេលា នៅពេលមានឧបទ្ទវហេតុគ្រោះថ្នាក់ធ្លាក់យន្តហោះ ដែលអាចកើតមានឡើងជាយថាហេតុ ដែលសមយុទ្ធនេះធ្វើឡើងនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប និងសមយុទ្ធទី២ គឺជាសមយុទ្ធរវាងកងទ័ពកម្ពុជា និងកងទ័ពវៀតណាម នៅឯខេត្តស្វាយរៀង ក្នុងវិធានការជួយសង្គ្រោះពេលមានគ្រោមមហន្តររាយដោយគ្រោះធម្មជាតិ។ ដូចច្នេះសម្តេចតេជោសូមកុំអោយប្រជាពលរដ្ឋយើងមានភ័យក្លាយ ឬព្រួយបារម្ភអ្វីឡើយ។
សម្តេចតេជោ ហ៊ុន សែន បានសំដែងនូវក្តីរីករាយ និងអបអរសាទរ ចំពោះនិស្សិតជ័យលាភីទាំងអស់ ដែល បានបញ្ចប់ការសិក្សាដោយជោគជ័យនាពេលនេះ។ សម្តេចតេជោក៏បានថ្លែងនូវការកោតសសើរចំពោះការខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យវេស្ទើនដែលបានធ្វើការបណ្តុះបណ្តាលនិស្សិតកម្ពុជាជារាប់ម៉ឺនច្រើននាក់កន្លងមក។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញសាកលវិទ្យាល័យទាំងអស់ត្រូវបន្តពង្រឹងគុណភាពសិក្សាជាបន្តទៀត ដើម្បីអោយធនធាមនុស្សរបស់យើងកាន់តែមានភាពរឹងមាំថែមទៀតនាពេលខាងមុខ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលបានកើតឡើងនៅក្នុងខែធ្នូនេះ ដែលក្នុងនោះសម្តេចតេជោបានមានប្រសាសន៍ថា ក្នុងថ្ងៃ២ធ្នូ មានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ៣សំខាន់សំរាប់សម្តេចគឺ៖
ទី១)គឺ២ធ្នូ ១៩៧៨ គឺការបង្កើតរណស្សិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីប្រមូលផ្តុំកម្លាំងក្នុងការរំដោះប្រទេសជាតិអោយរទចផុតពីរបប ប្រល័យពូជសាសន៍ ប៉ុល ពត។ ទី២) គឺ២ធ្នូ ឆ្នាំ១៩៨៧ ដែលព្រឹត្តិការណ៍ជំនួបចរចាជាលើកដំបូងរវាងសម្តេចព្រះនរោត្តមសីហនុ ជាមូយសម្តេចហ៊ុន សែន នៅ Fère en Tardenois នាប្រទេសបារាំង ដែលគិតមកដល់ពេលនេះមានរយៈពេល៣២ឆ្នាំហើយ ក្នុងការឆ្ពោះទៅរកការបង្កើតកិច្ចព្រមព្រៀងទីក្រុងបារីស ២៣តុលា។
និងទី៣)គឺ ២ធ្នូ ឆ្នាំ១៩៩៨ ក្នុងការរៀចំយុទ្ធសាស្ត្រត្រីកោណសំរាប់ការបង្កើតរដ្ឋាភិបាលដំបូង ដែលក្នុងយុទ្ធសាស្ត្រត្រីកោណនោះមានមុំ៣សំខាន់
មុំទី១គឺការធ្វើសន្តិភាវូបនីកម្ម មានន័យថាការពង្រឹងផ្ទៃក្នុងរបស់ខ្លួន ទប់ស្កាត់មិនអោយមានការបាញ់បោះ និងជម្លោះតទៅទៀត។ មុំទី២ គឺការធ្វើសមាហរណកម្មអោយបានឆាប់បំផុត ជាមួយសហគមអន្តរជាតិ ហើយដែលពេលនោះយើងក៏បានយកកៅអីមកវិញនៅអង្គសហប្រជាជាតិដែលគេបានព្យួនោះ ហើយពេលនោះយើងក៏ចាប់ផ្តើមមានការប្រជុំជាមួយអាស៊ាន ជាមួយអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិផ្សេងៗទៀត។
មុំទី៣ គឺជាការប្រមូលផ្តុំធនធានមនុស្សរបស់យើងដើម្បីធ្វើការអភិវឌ្ឍសង្គម អោយមានការអភិវឌ្ឍរីកចម្រើន។
នៅថ្ងៃនេះផងដែ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ពីមូលហេតុចាំបាច់ដែលកម្ពុជាចូលអាស៊ានគឺមាន០៤ចំនុច៖
ទី១)គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង(មិនលូកដៃចូលក្នុងបញ្ហាផ្ទៃក្នុងរបស់ប្រទេសសមាជិកអាស៊ានដូចគ្នា)
ទី២)ស្មារតីសហគមន៍(កម្ពុជាគោរពតាមកុងសង់ស៊ីស ជាគោលកាតមិនធ្វើរំលងគ្នា មិនថាប្រទេសអ្នកមាន ប្រសទេអ្នកក្រ តូច ធំ គឺស្មើគ្នាទាំងអស់)
ទី៣)កម្ពុជាទទួលបានផលប្រយោជន៍ពីសមាហរណកម្មអាស៊ាន
ទី) ជាច្រកទ្វារចេញចូលការទូតដែលមានទំហំធំធេងសម្រាប់កម្ពុជា។
ក្រោយពីបានបញ្ជប់នូវការថ្លែងសង្កថា និងផ្តល់អនុសាសន៍សំខាន់ៗរួចហើយ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតជ័យលាភី និងបានថតរូបអនុស្សាវរីយ៍ក្នុងបរិយាកាសរីករាយបំផុត៕