នុះវីវហើយ លោកពេជ្រ ស្រស់ ស្នើសមត្ថកិច្ចចាត់វិធានការលើថៅកែហ្គារាស់សាំងPTTនៅរង្វង់មូលគួរស្រូវ នឹងបក្ខពួក ដែលចាប់វាយបុរស​ម្នាក់ដោយចោទថា​ បានទៅលួចថតរូបស្រីៗនៅក្នុងបន្ទប់នារី

 

បន្ទាប់ពីថៅកែស្ថានីយ៍ប្រេង​ PTT នៅជិតរង្វង់មូលគួរស្រូវ​ ខណ្ឌដង្កោ​ ជាប់ផ្លូវជាតិលេខ២​ បានចាប់​ និងវាយបុរស​ម្នាក់ដោយចោទថា​ បានចូលទៅអុកឡុក​ និងទៅលួចថតរូបស្រីៗនៅក្នុងបន្ទប់នារី​ ប្រមុខបក្សយុវជនកម្ពុជា ថាសមត្ថកិច្ចត្រូវចាត់វិធានការលើថៅកែហ្គារាស់សាំងPTTនៅកប់ស្រូវនឹងបក្ខពួក។

ប្រមុខបក្សយុវជនកម្ពុជា លោកពេជ្រ ស្រស់ បានលើកឡើងតាមហ្វេសបុកនៅព្រឹកថ្ងៃទី១៧ ខែធ្នូនេះ ថា សូមសមត្ថកិច្ចចាត់វិធានការលើថៅកែហ្គារាស់សាំងPTTនៅកប់ស្រូវនឹងបក្ខពួក ពីព្រោះប្រទេសមានច្បាប់គឺត្រូវតែគោរពច្បាប់ជាធរមាន។

លោកបន្ថែមថា អ្នកធ្វើខុស គឺត្រូវតែប្រគល់ឱ្យ អ្នកអនុវត្តច្បាប់ចាត់ការទៅតាមផ្លូវច្បាប់ដែលមានចែង។ សូមរួមគ្នាបញ្ឈប់សកម្មភាពក្រៅប្រព័ន្ធច្បាប់ ដើម្បី ធានាសិទ្ធជូនពលរដ្ឋគ្រប់ៗ រូប ។

សូមរំលឹកផងដែរថា ថៅកែស្ថានីយ៍ប្រេង​ PTT នៅជិតរង្វង់មូលគួរស្រូវ​ ខណ្ឌដង្កោ​ ជាប់ផ្លូវជាតិលេខ២​ លោក​ សារុន​ វិថូរ៉ាត់​ ដែលគេស្គាល់ថា​ ជាកូនប្រុសលោក​ ច័ន្ទ​ សារុន​ តំណាងរាស្រ្តមណ្ឌលតាកែវ​ បានចាប់​ និងវាយបុរស​ម្នាក់ដោយចោទថា​ បានចូលទៅអុកឡុក​ និងទៅលួចថតរូបស្រីៗនៅក្នុងបន្ទប់នារី​ ។ ទង្វើ​របស់​ថៅកែ​រូប​នេះគឺជាបទ​ល្មេីស​ហឹង្សារដោយចេតនា​ដែលត្រូវ​ប្រឈមមុខចំពោះផ្លូវច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open