មេឆ្នោតដុះស្លែរ!!ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ជាក់ស្ដែងពីបទបើក លេងល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខឆ្នោតវៀតណាម) បង្ក្រាបនៅក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគរ

ភ្នំពេញ៖នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ១៦:០០នាទី កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ ក្រុមប្រតិបត្តិការយើងបានចុះបង្ក្រាបជាក់ស្ដែងករណី បើកលេងល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខឆ្នោតវៀតណាម) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ៧A ផ្លូវលេខ៣៣៦ ក្រុមទី៣ ភូមិ៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

Image may contain: 1 person, sitting and indoor
*ជនសង្ស័យ
១-ឈ្មោះ លីម ស្រីពៅ ហៅ ពៅ ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កត់ឆ្នោត ស្នាក់នៅផ្ទះជួលមិនស្គាល់លេខផ្លូវបេតុង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានី ភ្នំពេញ (ជាភ្នាក់ងារស៊ីសង)។
២-ឈ្មោះ វុធ ពិទូ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី៨ វិទ្យាល័យទឹកល្អក់ ស្នាក់នៅផ្ទះលេខ២១០ ផ្លូវលេខ៣៣៦ ក្រុមទី៤ ភូមិ៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ជាអ្នកចាក់ភ្នាល់) ។
៣-ឈ្មោះ ស្រេង ឡៃ ភេទស្រី អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក អនាម័យ សណ្ឋាគារឈូកទិព្វ ស្នាក់នៅផ្ទះជួល ផ្លូវលេខ១៩៧ សង្កាត់ ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ (ជាអ្នកចាក់ភ្នាល់) ។
*វត្ថុតាងចាប់យកមាន:
-ក្រដាសកត់ឆ្នោតវៀតណាមរួចចំនួន០២សន្លឹក , ម៉ាស៊ីនគិតលេខម៉ាក Casio ចំនួន០១គ្រឿង , លុយខ្មែរចំនួន២៩៥.០០០៛ (ម្ភៃប្រាំបួនមុឺនប្រាំពាន់រៀល) , ក្រដាសសំរាប់កត់ឆ្នោតមួយចំនួន , លទ្ធផលចេញឆ្នោតវៀតណាមរួចដាច់ជាពីរកំណាត់មួយចំនួន , ក្រដាសកាគារចំនួន០២សន្លឹក និងទូរស័ព្ទដៃម៉ាកI phone 7 plus ពណ៌ផ្កាឈូក ប្រើស៊ីមលេខ 089 778227 ។

Image may contain: 3 people

Image may contain: 1 person, sitting

No photo description available.
-បច្ចុប្បន្ន: ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open