អភិបាលខណ្ឌដង្កោ ត្រូវបានផ្លាស់ប្ដូរ លោក នុត ពុធដារ៉ា ចេញ ជំនួសដោយលោកស្រី គឹម ញឹប
(ភ្នំពេញ) ៖ នៅពេលនេះ តំណែងជាអភិបាលខណ្ឌដង្កោរបស់លោក នុត ពុធដារ៉ា ត្រូវបានរបេះហើយ ដែលកន្លងមកលោកធ្លាប់តែមានការព្រួយបារម្ភរហូតដល់សរសេរសារទៅកាន់នាយករដ្ឋមន្ត្រីថែមទៀតនោះ ពេលនេះត្រូវបានផ្លាស់ប្ដូរជំនួសដោយលោកស្រីលោកស្រី គឹម ញឹប វិញ។
យោងតាមការសម្រេចរបស់ រាជរដ្ឋាភិបាល បានសម្រេចតែងតាំងលោកស្រី គឹម ញឹប ឋានន្តរស័ក្តវរមន្រ្តី ថ្នាក់លេខ១ ឱ្យមកកាន់មុខតំណែង ជាអភិបាល នៃគណៈអភិបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយលោក នុត ពុតដារ៉ា ត្រូវបានទៅឲ្យកាន់តំណែងជាអភិបាលរងខេត្តក្រចេះវិញ។
សូមរំលឹកថា កន្លងមកថ្មីៗនេះ លោក នុត ពុធដារ៉ា ត្រូវបាន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានស្ដីឱ្យខ្លាំងៗ ដោយសារតែម៉ោង១១យប់ទៅហើយ ហ៊ានខលរំខានទៅកាន់សម្ដេច ព្រោះខ្លួនភ័យខ្លាចមានការដកពីតំណែង ពីចៅហ្វាយខណ្ឌ ។ ឥឡូវនេះ ភាពភ័យព្រួយរបស់លោក នុត ពុធដារ៉ា បានក្លាយជា ការពិតហើយ ៕