ប៉ូលខាងត្បួង និងប៉ូលខាងជើងនៃទីក្រុងភ្នំពេញមានល្បឿន វិនិយោគខ្លាំងដូចគ្នា

(ភ្នំពេញ)៖ ល្បឿននៃការវិនិយោគប៉ូលទាំងបួននៃរាជធានីភ្នំពេញអ្នកជំនាញបានអះអាងថា រយៈពេលបីឆ្នាំកន្លងមកនេះ តំបន់ប៉ែកខាងជើង និង តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញហាក់បីដូចជាមានការអភិវឌ្ឍយ៉ាងខ្លាំងមិនចាញ់គ្នាប៉ុន្មានឡើយ។ តំបន់​ជ្រោយ​ចង្វារ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ គេ​ឃើញ​មាន​សន្ទុះ​នៃ​ការ​អភិវឌ្ឍ​ផ្នែក​សំណង់​និង​អចលនទ្រព្យ​យ៉ាង​ខ្លាំង​ក្លា។

បើ​យើង​ក្រឡេក​ទៅមើល​ប៉ែក​ខាងត្បូង តំបន់​អភិវឌ្ឍន៍​ដ៏មាន​សក្តានុពល​នៅតាម​បណ្តោយ​ផ្លូវ ៦០ម៉ែត្រ ឬហៅថា ផ្លូវសម្តេច​តេជោ ហ៊ុន សែន វិញ គឺកំពុងតែ​មាន​សន្ទុះ​អភិវឌ្ឍន៍ខ្លាំង និងបាន​ទាក់ទាញ ការវិនិយោគ​ធំៗ​ជាច្រើន ដែលរួមមាន​ទាំង បុរីលំនៅ​ដ្ឋាន ផ្សារទំនើប អគារខុនដូ និងមជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ស្តង់ដារ​អន្តរជាតិ។

ឯកឧត្តម ឧបនាយក​រដ្ឋមន្រ្តី​ ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ ធ្លាប់បាន​លើក​ឡើងថា តំបន់ប៉ែក​ខាងត្បូង​និង​ខាង​ជើង​មានការ​អភិវឌ្ឍខ្លាំង ប៉ូលទាំងពីរនេះ គឺជាប៉ូល​ដែលមាន​សក្ដានុពល​ខ្លាំង ក្នុងការ​សាងសង់ ​លំនៅដ្ឋាន និង​អគារពាណិជ្ជកម្ម​ចម្រុះ ដើម្បី​ពង្រីក​​កំណើន​​សេដ្ឋកិច្ច​​សង្គម ទៅ​ថ្ងៃ​​អនាគត។
ប៉ែកខាង​ត្បូងដែល​មានផ្លូវ ៦០ម៉េត្រ ដែល​ជាសរសៃ​ឈាម​​សេដ្ឋកិច្ច​ដ៏​​សំខាន់តភ្ជាប់​ទៅតំបន់​ផ្សេងៗ​ទៀត នៅក្នុង​ទីក្រុង​រណប ING City នេះ គេសង្កេត​ឃើញ​មាន គម្រោង​វិនិយោគធំៗ​ជាច្រើន​ បាន​ប្រកាស​សាងសង់​ឡើងជា​បន្តបន្ទាប់​គ្នា រួមមាន គម្រោងបុរី​ និងផ្សារ​ទំនើប​របស់​ក្រុមហ៊ុន ប៉េង ហួត គម្រោង​បុរីលំនៅ​ដ្ឋាន និងអគារ​ខ្ពស់​របស់​ក្រុមហ៊ុនចិន R & F Properties និងជា​ពិសេសគឺ ផ្សារទំនើប​ខ្នាតយក្ស​នៅ​កម្ពុជា គឺផ្សារ​ទំនើប​អ៊ីអនសាខា ទី ៣ ដែល​គ្រោង​នឹង​បើកទ្វារ នៅឆ្នាំ ២០២៣ខាង​មុខនេះ។

បើនិយាយពីសន្ទុះ​នៃការអភិវឌ្ឍ​នៅភាគខាងជើង​រាជធានី​ភ្នំពេញ​វិញម្តង ក៏មិនចាញ់​ប៉ែក​ខាង​ត្បូង​​ដែរ ប៉ូល​មួយនេះ​ក៏កំពុង​តែកើន​ឡើង​វិនិយោគ​ចំណុះ​ពណ៌ជា​បន្តបន្ទាប់ ជាពិសេសគឺ នៅតាមបណ្តោយ​ផ្លូវជាតិ​លេខ ៦អា គម្រោង​លំនៅដ្ឋាន ដែលយើង​សង្កេត​ឃើញ​មានទាំងគម្រោង​បុរីលំនៅដ្ឋាន​ជាច្រើន កំពុងសាងសង់​ឡើង​យ៉ាង​សស្រាក់​សស្រាំ ខណៈដែល ទីក្រុងរណបធំៗ​ចំនួន ២ គឺទីក្រុង​រណប​ជ្រោយចង្វារ និងទីក្រុងរណប លីយ៉ុងផាត់ ក៏កំពុង​រំលេចរូបរាង​ជាបណ្តើរៗ​ផងដែរ។ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦អានេះ គេសង្កេត​ឃើញ​មាន គម្រោងបុរី​លំនៅដ្ឋាន​ធំៗ​ជាច្រើន រួមមានបុរី រុងរឿង បុរី ប៉េងហួត បុរី ឌឹមេគង្គរ៉ូយ៉ាល់ និងគម្រោង​ជាច្រើន​ទៀត ដែលភាគច្រើន កំពុង​បញ្ចប់​ការសាងសង់​ជាបណ្តើរៗ​ហើយ ឯមួយចំនួនទៀត ទើបនឹង​ចាប់ផ្តើម​វិនិយោគ​សាងសង់​ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds