កូនដុតភ្លើងស្ងោរក្តាម បណ្តាលឲ្យឆេះផ្ទះអស់ទាំងស្រុង
ព្រៃវែង៖ យ៉ាងហោចណាស់ផ្ទះឈឺមួយខ្នងត្រូវអគ្គីភ័យឆាប់ឆេះអស់ទាំងស្រុង ដោយសារកូនដុតភ្លើងស្ងោរក្តាម បណ្តាលឲ្យឆេះដល់ផ្ទះ។ ហេតុការនេះកើតឡើងកាលពីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០៩១ នៅភូមិព្រែកចង្ក្រានក្រោម ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
មន្ត្រីនគរបាលខេត្តព្រៃវែង បានឲ្យដឹងថាម្ចាស់ផ្ទះរងគ្រោះឈ្មោះ ឈាង គុន្ធា ភេទស្រីអាយុ៣១ឆ្នាំ នៅភូមិឃុំ កើតហេតុខាងលើ ឆេះខូចខាតទាំងស្រុង ផ្ទះមានទំហំ 4ម×5ម( ផ្ទះទាមជាប់ដី) ធ្វើអំពីត្នោតនិងឫស្សីជញ្ជាំងស័ង្កសី ដំបូលប្រក់ស្លឹក។ បណ្តាលឲ្យខូចខាតៈខោអាវអស់ទាំងស្រុង និងសម្ភារប្រើប្រាស់ មួយចំនួនលុយខ្មែរ២លានរៀល។
ករណីនេះសមត្ថកិច្ចនិងអាជ្ញាធរប្រជាពលរដ្ឋធ្វើការពន្លត់រួចរាល់ជាស្ថាពរមិនមានប៉ះពាល់ដល់ផ្ទះនាក់ជិតខាងឡើយ។ ក្នុងហេតុការគ្រោះអគ្គិសភ័យនេះមិនបណ្តាលអោយមានមនុស្សរងរបួសទេ៕