​គ្រូពេទ្យ​​ជនជាតិ​វៀតណាម​ម្នាក់ត្រូវឃាត់ខ្លួន​ ក្រោយ​ចាក់​ថ្នាំ​ពលរដ្ឋ​ខ្មែរម្នាក់​ស្លាប់​នៅ​ស្រុកស្វាយលើ

 

សៀមរាប​៖ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប ធ្វើការ​ឃាត់ខ្លួន ​គ្រូពេទ្យ​តាម​ភូមិ​ជា​ជនជាតិ​វៀតណាម​ម្នាក់ បន្ទាប់ពី​គ្រូពេទ្យ​រូបនោះ បាន​ចាក់​ថ្នាំ​ឲ្យ​បុរស​វ័យ​ចំណាស់​ម្នាក់​ បណ្តាល​ឲ្យ​សា្លប់​។ ហេតុការណ៍​ឃាត់ខ្លួន​នេះ​ ធ្វើឡើង​នៅវេលា​ម៉ោង​១៥​និង​០០​នាទី​ថ្ងៃ​ទី​១៤ ខែធ្នូ​ ឆ្នាំ​២០១៩ នៅ​ភូមិ​ជប់​រំដេង ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប។

ប្រភពពីនគរបាល បាន​ឲ្យ​ដឹងថា លោក​ពេទ្យ​ភូមិ​ម្នាក់ ឈ្មោះ ម៉ៅ សំអឿន ភេទ​ប្រុស អាយុ​៧៦​ឆ្នាំ ជនជាតិ​វៀតណាម បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ជប់​រំដេង ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ចំណែកបុរស​ចំណាស់​ម្នាក់ ឈ្មោះ ពោ ទឹម ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ​ជាមួយគ្នា។

នៅក្នុង​ប្រតិបត្តិកា​នេះ ​កម្លាំង​សមត្ថកិច្ច បាន​ចុះ​ត្រួតពិនិត្យ និង​ធ្វើការ​ស្រាវជ្រាវ ដោយ​មានការ​ចូលរួម​ពី​សំណាក់​សមត្ថកិច្ច​ពាក់ព័ន្ធ និង អាជ្ញាធរ​មូលដ្ឋាន​ចូលរួម​ផងដែរ​។​

សមត្ថកិច្ច​បន្តថា ជាលទ្ធផលសមត្ថកិច្ច​រកឃើញថា ​គ្រូពេទ្យ​ប្រកបមុខរបរ គ្មាន​លិខិតអនុញ្ញាត​ពី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ការព្យាបាល​ខុស​បច្ចេកទេស បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់​។ ជនសង្ស័យ​ត្រូវបាន​នាំខ្លួន​ទៅធ្វើ​ការ​សាក​សួរ​បន្ត​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​ស្ថាប័ន​អយ្យការ ចាត់ការ​ទៅតាម​នីតិវិធី ដោយ​អនុលោម​ទៅតាម​ច្បាប់​ស្តីពី ការគ្រប់គ្រង​អ្នក​ប្រកប​វិជ្ជាជីវៈ វិស័យ​សុខាភិបាល៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds