សម្តេចតេជោ ហ៊ុន សែន បង្ហាញពីប្រវត្តិស្នេហ៍ និងអាពាហ៍ពិពាហ៍របស់សម្តេច ខណៈដែលខួបអាពាហ៍ពិពាហ៍៤៤ឆ្នាំ ជិតមកដល់នៅថ្ងៃ៥មករាខាងមុខនេះ
(ភ្នំពេញ) ជារៀងរាល់ឆ្នាំឲ្យតែជិតដល់ខួបអាពាហ៍ពិពាហ៍ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែបង្ហោះសារ
នៅលើគេហទំព័រហ្វេសប៊ុករបស់សម្តេចទាក់ទងទៅនឹងប្រវត្តិស្នេហា ក៏ដូចជាប្រវត្តិអាពាហ៍ពិពាហ៍របស់សម្ដេច ដែលពេលនោះអ្នកណាៗ ក៏បានដឹងថាសម្ដេចតេជោនាយករដ្ឋមន្ត្រីបានឆ្លងកាត់នូវប្រវត្តិតស៊ូដ៏លំបាកបំផុតក្នុងគ្រាដែលប្រទេសជាតិជួបនូវវិបត្តិសង្គ្រាមដ៏រ៉ាំរ៉ៃ។
នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារនៅលើfacebook របស់សម្តេចទាក់ទងទៅនឹងប្រវត្តិស្នេហា ប្រវត្តិអាពាហ៍ពិពាហ៍ អមជាមួយជាមួយរូបថតជាច្រើនសន្លឹករបស់សម្ដេច និងភរិយានិងអត្ថបទដ៏មានខ្លឹមសារវែងស្ដីពីប្រវត្តិអាពាហ៍ពិពាហ៍របស់សម្ដេច។
សម្តេចតេជោបានសេសេរថា «នៅសល់មិនដល់មួយខែទៀតទេនឹងដល់ខួបលើកទី៤៤នៃអាពាហ៍ពិពាហ៍របស់ខ្ញុំនិងភរិយាខ្ញុំ (៥ មករា១៩៧៦ – ៥ មករា ២០២០)។ ខ្ញុំមិនច្បាស់ទេថាពីនេះដល់ថ្ងៃ៥ មករា ២០២០ នឹងមានអ្វីកើតឡើងសម្រាប់ម្តាយក្មេកខ្ញុំដូចនេះខ្ញុំបង្ហោះប្រវត្តិរបស់ខ្ញុំនិងភរិយាខ្ញុំមុនកាលកំណត់បន្តិចដែលអត្ថបទនេះធ្លាប់ផ្សព្វផ្សាយពីមុនមកហើយ ខុសគ្នានៅត្រង់ការផ្សព្វផ្សាយលើកនេះគឺភ្ជាប់ទាំងពីរភាគគឺអាពាហ៍ពិពាហ៍ក្នុងគ្រាកលិយុគ និង ដំណើរជីវិតក្រោយរៀបការជាមួយគ្នាតែម្តង។
ដោយសារអត្ថបទវែងមានជាង ២៧ទំព័រ មិនអាចផូសបានទាំងអស់បាន យើងបានរៀបចំជាអត្ថបទ JPEG ដើម្បីបងប្អូនងាយស្រួលអាន ឬផ្តិតយកទុកអានពេលក្រោយ។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាងល្អ និងបានរីករាយក្នុងថ្ងៃសម្រាកចុងសប្តាហ៍»៕