សម្តេចតេជោ ហ៊ុន សែន អរគុណក្រុមហ៊ុនមីនីបៀ ជប៉ុន ដែលវិនិយោគនៅកម្ពុជា ខណៈដែលពេល នេះ ក្រុមហ៊ុនបានផលិតឧបករណ៍ហ្គេមកំសាន្តក្មេង និងបានដាក់ថា “Made in Cambodia)”

(ភ្នំពេញ)៖ បន្ទាប់ពីបានទទួលជួបពិភាក្សាការងារជាមួយនឹងប្រធានក្រុមហ៊ុនមីនីបៀប្រទេសជប៉ុនកាលពីម្សិលមិញ នៅល្ងាចនេះ ថ្ងៃទី១២ធ្នូនេះ នៅលើគេហទំព័រហ្វេសប៊ុករបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីសម្ដេចបានសរសេរគាំទ្រចំពោះក្រុមហ៊ុនណានៃប្រទេសជប៉ុន ដែលបានរួមចំណែកដាក់ទុនដ៏ច្រើននៅក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោបានសរសេរយ៉ាងដូច្នេះថា «កម្ពុជាទាក់ទាញ និងជាទីទុកចិត្តនៃក្រុមហ៊ុនវិនិយោគបរទេស។

អរគុណក្រុមហ៊ុន មីនីបៀ នៃប្រទេសជប៉ុន ដែលបាននឹងកំពុងវិនិយោគជាមួយទំនុកចិត្តខ្ពស់លើទឹកប្រាក់ប្រមាណជាង ៤០០ លានដុល្លារអាមេរិក នៅកម្ពុជា ដែលបានផ្តល់ការងារដល់កូនក្មួយកម្មករជាង ៧ពាន់នាក់ ហើយដែលចំនួននេះនឹងកើនរហូតដល់២ម៉ឺននាក់ក្នុងពេលឆាប់ៗខាងមុខ នៅពេលដែលក្រុមហ៊ុនចាប់ផ្តើមផលិតឧបករណ៍ហ្គេមកំសាន្ត PSP Game និង Nintendo Game នៅកម្ពុជាដើម្បីចែកចាយទៅកាន់ពិភពលោក។

រាល់នូវផលិតផល ដែលបានផលិតនៅប្រទេសខ្មែរ គឺមានគុណភាពកម្រិតអន្តរជាតិ ដែលមានស្លាកយីហោដាក់ថា “ផលិតនៅកម្ពុជា (Made in Cambodia)” ដែលកំពុងទាក់ទាញក្រុមហ៊ុនធំៗជាច្រើនក្នុងការមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។

កម្ពុជាមានសុខសន្តិភាព កម្ពុជាកាន់តែទាក់ទាញ និងទទួលបាននូវអ្នកវិនិយោគ និងទេសចរកាន់តែច្រើនដែលនាំមកនូវប្រាក់ចំណូលកាន់តែខ្ពស់សម្រាប់ប្រជាពលរដ្ឋ និងកំណើនសេដ្ឋកិច្ចជាតិកាន់តែខ្ពស់»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open