លោក ពេជ្រ ស្រស់ ៖ ពេទ្យត្រូវស្មោះត្រង់ជាមួយអ្នកជំងឺ តុលាការត្រូវស្មោះត្រង់ជាមួយច្បាប់
បន្ទាប់ពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ កោះហៅប្រធានគណបក្សយុវជនកម្ពុជា អោយចូលខ្លួនឆ្លើយបំភ្លឺនៅព្រឹកថ្ងៃទី១២ ធ្នូនេះ ពាក់ព័ន្ធនឹងករណីប្រមាថ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ លោកពេជ្រ ស្រស់ ថាឈឺចូលពេទ្យ មានរឿងចូលតុលាការគឺជារឿងសាមញ្ញរបស់មនុស្សលោក។
តាមរយៈទំព័រហ្វេសបុករបស់ប្រមុខបក្សយុវជនកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែធ្នូ ដោយភ្ជាប់ជាមួយរូបថតនៅក្នុងតុលាការ ថាឈឺចូលពេទ្យ មានរឿងចូលតុលាការគឺជារឿងសាមញ្ញរបស់មនុស្សលោក។ ប៉ុន្តែសំខាន់តើពេទ្យស្មោះត្រង់នឹងអ្នកជំងឺដែរឬទេ ហើយតុលាការមានភាពស្មោះត្រង់នឹងច្បាប់ដែរឬអត់។សិទ្ធិអ្នកគឺខ្ញុំមិនបំពានទេ ហើយអ្នកក៏មិនត្រូវបំពានសិទ្ធិរបស់ខ្ញុំដែរ៕