តោះជួយដល់កុមារកម្ពុជាយើង! «ការប្រគំតន្រ្តីសប្បុរសធម៌ដើម្បីស្នាមញញឹម»ដើម្បីរៃអង្គាសថវិកាជូនដល់មន្ទីពេទ្យគន្ធបុប្ផា (មានវីដេអូ)

(ភ្នំពេញ)៖ នេះគឺការប្រគំតន្រ្តីសប្បុរសធម៌ រួមគ្នាមួយប្តូរយកស្នាមញញឹមកុមារ និងធ្វើឡើងនាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ នៅសាលមហោស្រពកោះពេជ្រ ដោយការចូលរួមពីតារាចម្រៀងល្បីៗជាច្រើនរួមមាន G-Devith ទេព បូព្រឹក្ស ចិត្ត កញ្ចនា Adda និង SWSB ក្រុមតូចរួមនឹងតារាល្បីៗជាច្រើនផ្សេងទៀត នឹងច្រៀងរួមគ្នា ក្នុងការប្រគំតន្រ្តីសប្បុរសធម៌ដើម្បីស្នាមញញឹម ក្នុងបំណងរៃអង្គាសថវិកាជូនដល់មន្ទីពេទ្យគន្ធបុប្ផា។

សូមចូលរួមទាំងអស់គ្នា សំបុត្រចូលរួមការប្រគំតន្រ្តី ១០ដុល្លាស្មើនឹងការបរិច្ចាក ២០ដុល្លាជូនមន្ទីរពេទ្យគន្ធបុប្ផា។ សម្រាប់សិស្ស និសិត្សសំបុត្រត្រឹមតែ ៥ដុល្លា ហើយស្មើនឹងការបរិច្ចាក ១៥ដុល្លាទៅមន្ទីរពេទ្យគន្ធបុប្ផា (ចំពោះសិស្សនិសិត្សសូមភ្ពាប់មកជាមួយនឹងកាតសិស្សដើម្បីបញ្ចាក់) សំបុត្រ និងវត្ថុអនុស្សាវរីយ៍ស្អាតៗ មានលក់ចាប់ពីថ្ងៃនេះតទៅនៅ Smart Shop ៦សាខា Legend Cinema និង KOI The Cambodia មួយចំនួន៕

«រួមគ្នាប្តូរយកស្នាមញញឹមកុមារ»! បទ “ស្នាមញញឹម” ច្រៀងរួមគ្នាដោយ G-Devith ទេព បូព្រឹក្ស ចិត្ត កញ្ចនា Adda និង SWSB…

Posted by មូលនិធិគន្ធបុប្ផាកម្ពុជា – Cambodia Kantha Bopha Foundation on Tuesday, December 10, 2019

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open