ស្លាកលេខក្លែងក្លាយ​ប្រុងខ្លួនទៅ ! ក្រសួង​សាធារណការ និងដឹកជញ្ជូន គ្រោង​ចំណាយ៣​លាន​ដុល្លារដើម្បីលុប​បំបាត់​ស្លាក​លេខរថយន្តក្លែងក្លាយ

(ភ្នំពេញ)៖ថ្មីៗនេះ រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ស៊ុន ចាន់ថុល បាន​លើក​ឡើង​ថា ក្រសួង​បាន​ស្នើ​សុំ​ថវិកា​ពី​រាជរដ្ឋាភិបាល​ប្រមាណ​៣​លាន​ដុល្លារ​អាម៉េរិក សម្រាប់​ចំណាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​មាន​ស្លាក​លេខ​យានយន្ដ​ចាស់ ហើយ​គ្មាន QR កូដ មក​ដូរ​យក​ស្លាក​លេខ​ថ្មី និង​មាន QR កូដ ត្រឹមត្រូវ ដោយ​ឥត​គិតថ្លៃ ដើម្បី​ធានា​សុវត្ថិភាព និង​កុំឱ្យ​បន្ដ​មានការ​ប្រើប្រាស់​ស្លាក​លេខ​ក្លែងក្លាយ នៅ​ទូ​ទាំង​ប្រទេស​តទៅ​ទៀត ។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ការ​លើក​ឡើង​របស់​ឯក​ឧត្ត​រដ្ឋមន្ដ្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​នេះ បន្ទាប់​ពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ សមត្ថកិច្ច​ក្រសួងមហាផ្ទៃ បាន​រក​ឃើញ និង​ចាប់​បាន​អ្នក​ធ្វើ​ស្លាក​លេខ​ក្លែងក្លាយ ចំនួន​៧​កន្លែង ដែល​ជា​កន្លែង​ធ្វើ​ស្លាក​លេខ​នគរបាល​, ខ​.​ម​, កងរាជអាវុធហត្ថ​, ភ្នំពេញ និង​លេខ​ខេត្ដ ដែល​ទាំង​៧​កន្លែង​នេះ គឺជា​កន្លែង​ជាន់​លេខ​សេះ​ហោះ ឬ​ស្លាក​លេខ​ក្លែងក្លាយ ។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
ជាមួយ​គ្នា​នេះ ​ទេស​រដ្ឋមន្ដ្រី ស៊ុន ចាន់​ថុ​ល ក៏​បាន​បន្ថែម​ថា ដើម្បី​កុំឱ្យ​មាន​ស្លាក​លេខ​សោះ​ហោះ ឬ​ក្លែងក្លាយ​ប្រើប្រាស់​បន្ដ​ទៀត នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ចាំបាច់​ត្រូវ​ប្ដូរ​មក​លេខ​ថ្មី ដែល​មាន QR កូដ ដើម្បី​ផ្ដល់​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ស្លាក​លេខ​ត្រឹមត្រូវ និង​ទទួល​បាន​នូវ​ទិន្នន័យ​ល្អ​ទាំងអស់ សម្រាប់​ការ​គ្រប់គ្រង​ស្លាក​លេខ​យានយន្ដ ។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គម្រោង​ស្នើ​សុំ​ថវិកា និង​រៀបចំ​ប្ដូរ​ស្លាក​លេខ​ចាស់ និង​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ សម្រាប់​ប្ដូរ​ឱ្យមក​ប្រើប្រាស់​ស្លាក​លេខ​ថ្មី​ដែល​មាន QR កូដ​នេះ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​កំពុង​តែ​ធ្វើ​ការងារ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ហើយ​លទ្ធផល​យ៉ាងណា​នោះ​នៅ​មិន​ទាន់​បាន​ទទួល​នៅឡើយ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds