លោក ពេជ្រ ស្រស់៖ ខ្ញុំប្តេជ្ញាតស៊ូស្វែងរកយុត្តិធម៌ជូនបងប្អូនយុវជន យុវនារី ជាច្រើននាក់ដែលត្រូវបាននាយកសាលាភាសារកូរ៉េ ប៊ូ ឆន បោកប្រាស់នៅខេត្តកំពង់ឆ្នាំង
អយុត្តិធម៌ណាស់លោកអើយ…….សន្យាថាជួយកាត់បន្ថយភាពក្រីក្ររបស់បងប្អូន យុវជន យុវនារី ប៉ុន្តែផ្ទុយទៅវិញបែរជាជាន់ពួកគាត់ឲ្យកាន់តែក្រថែមទៀត ហើយក៏មានបងប្អូនមួយចំនួនត្រូវបានធនាគាររឹបអូសយកផ្ទះរបស់ពួកគាត់ថែមទៀតផង ដោយសារការឆបោក។
រឿងរ៉ាវខាងលើនេះគឺមានបងប្អូន៤០នាក់ក្នុងចំណោមជាងរយនាក់ត្រូវបាននាយកសាលាភាសារកូរ៉េ ប៊ូ ឆន បោកប្រាស់ពួកគាត់អស់លុយរាប់ម៉ឺនដុល្លារ ដោយសន្យាថារៀន១អាទិត្យនៅសាលាភាសារប៊ូ ឆន នឹងមានការងារធ្វើនៅក្រៅប្រទេសហើយនឹងតម្រូវឲ្យបេក្ខជនពលករបង់លុយយ៉ាងតិច2000$ក្នុងម្នាក់ប៉ុន្តែជាអកុសលការសន្យា
នោះ គឺជាការសន្យាបោកប្រាស់។
អ្វីដែលធ្វើឲ្យបងប្អូនយុវជន យុវនារីកាន់តែជឿទុកចិត្តលើសាលានេះ គឺនាយកសាលាបានធានាថា បើមានសិក្ខាកាមណាមួយមិនបានចេញទៅធ្វើការនៅក្រៅប្រទេស ឬមិនចង់ទៅធ្វើការងារនៅក្រៅប្រទេសទេនោះគឺខាងសាលារៀននេះនឹងប្រគល់លុយ
ជូនសិក្ខាកាមវិញ ផ្ទុយទៅវិញអ្វីៗគឺជាឈុតឆាកបោកប្រាស់ទាំងអស់។
ជុំវិញរឿងនេះដែរ បងប្អូន ដែលជារងគ្រោះបានដាក់ពាក្យបណ្តឹងទៅតុលាការខេត្តកំពង់ឆ្នាំង រួចហើយ
ប៉ុន្តែការអនុវត្តការងារនៃតុលាការខេត្តនេះ គឺយឺតខ្លាំងបំផុត ដោយគ្មាននូវចំណាត់ការច្បាស់លាស់
ណាមួយឡើយ ទើបធ្វើឲ្យបងប្អូនជាសិក្ខាកាមបន្តរងគ្រោះថែមមួយដំណាក់កាលទៀត។ ក្នុងរឿងនេះ
ខ្ញុំ ពេជ្រ ស្រស់ នឹងតស៊ូទាមទាររកយុត្តិធម៌ជូនបងប្អូនសិក្ខាកាមឲ្យអស់លទ្ធភាព ដែលខ្ញុំអាចធ្វើ
ទៅបាន៕