តើ សិទ្ធិមនុស្ស ជា អ្វី ? ឆ្នាំ២០១៩នេះ គឺខួបលើកទី៧១ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ , FastNews សូមបង្ហាញពីប្រវត្តិខ្លះៗនៃទិវាសិទ្ធិមនុស្ស

(ភ្នំពេញ) ៖ មនុស្ស គ្រប់រូបកើតមកមានសិទ្ធិស្មើៗគ្នាតែសិទ្ធិនោះ ត្រូវបានកំណត់ដោយច្បាប់ជាតិនិង អន្តរជាតិរួមមានរដ្ឋធម្មនុញ្ញច្បាប់សន្ធិសញ្ញាអនុសញ្ញា និង កតិកាសញ្ញាជាដើម ។ តើ សិទ្ធិមនុស្ស ជាអ្វី ?

តាមមាត្រា ២ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស មនុស្ស ម្នាក់ៗ អាចប្រើប្រាស់សិទ្ធិ និង សេរីភាព ទាំងអស់ ដែលមានចែងក្នុង សេចក្តីប្រកាសនេះដោយគ្មានការប្រកាន់ បែងចែកបែបណា មួយមានជាអាទិ៍ពូជសាសន៍ពណ៌សម្បុរ ភេទភាសាសាសនា មតិ នយោបាយឬមតិផ្សេងៗ ទៀតដើមកំណើត ជាតិ ឬ សង្គមទ្រព្យសម្បត្តិកំណើត ឬ ស្ថានភាពដទៃៗទៀតឡើយ ។ លើសពីនេះបុគ្គលគ្រប់រូប មិនត្រូវធ្វើការ ប្រកាន់បែងចែក ណាមួយដោយសំអាងទៅលើឋានៈខាងនយោបាយខាងដែនសមត្ថកិច្ច ឬ ខាង អន្តរជាតិរបស់ប្រទេស ឬ ដែនដី ដែលបុគ្គលណាម្នាក់ រស់នៅ ទោះបីជាប្រទេស ឬ ដែនដីនោះឯករាជ្យ ក្តី ស្ថិតក្រោម អាណាព្យាបាលក្តី ឬ គ្មានស្វ័យគ្រប់គ្រង ក្តី ឬ ស្ថិតក្រោម ការដាក់កម្រិតផ្សេងទៀតណាមួយ ដល់ អធិបតេយ្យភាព ក្តី ។

មហាសន្និបាតអង្គការ សហ ប្រជាជាតិបាន អនុម័ត និង ប្រកាស សេចក្តីប្រកាស ជាសកលស្តីពីសិទ្ធិមនុស្ស នៅ ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ១៩៤៨។ មហាសន្និបាត UN ប្រកាសថាសេចក្តីប្រកាស ជា សកលស្តីពីសិទ្ធិមនុស្ស នេះជាឧត្តមគតិ រួម ដែលរដ្ឋទាំងអស់ត្រូវធ្វើ ឲ្យ បានសម្រេចដើម្បីឲ្យបុគ្គលគ្រប់ៗរូបនិងអង្គការសង្គម ទាំងអស់ រក្សាខ្ជាប់ជានិច្ចក្នុងស្មារតីរបស់ខ្លួននូវសេចក្តីប្រកាសនេះ ។ ជាងនេះទៀត មហាសន្និបាត UN បានបង្គាប់រាល់ប្រទេសហត្ថលេខីទាំងអស់ខិតខំប្រឹងប្រែងធានាឲ្យមានការទទួលស្គាល់និង ការអនុវត្តសិទ្ធិមនុស្សជាសកលប្រកបដោយប្រសិទ្ធភាព នូវសិទ្ធិ និង សេរីភាព ដល់ ប្រជាពលរដ្ឋនៃរដ្ឋសមាជិកនិង ប្រជាពលរដ្ឋដែនដីដែលស្ថិតក្រោមដែនសមត្ថកិច្ចនៃរដ្ឋទាំងនោះស្របតាមវិធានការជាតិ និង អន្តរជាតិ ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open