Liverpool សុំត្រឹមស្មើ ​ Salzburg ពេលប៉ះគ្នានៅ UCL យប់នេះ

ក្រុមការពារតំណែងជើងឯកហង្សក្រហម Liverpool ត្រូវការត្រឹមតែ ១ពិន្ទុតែប៉ុណ្ណោះពេលប៉ះម្ចាស់ផ្ទះ Suglburg របសអូទ្រីស បញ្ចប់វគ្គសន្សំពិន្ទុក្នុងពូលនៅ​ UEFA Champions League រដូវកាលឆ្នាំ២០១៩-២០២០។

ក្រុមរបស់អង់គ្លេស​ Liverpool មាន​ ១០ពិន្ទុក្នុងដៃ​ ក្រោយឆ្លកាត់​ ៥ប្រកួតកន្លងមកប្រចាំពូល​ E ដោយមិនត្រូវចាញ់​ Salzburg ដ្បិតមាន​គ្រាប់ចំណេញតិចជាងគេ​ និង​ Napoli អាចរកបាន​ ៣ពិន្ទុក្នុងផ្ទះ​ ពេលស្វាគមន៍ក្រុម​ Genk មកពីប៊ែលហ្សិក។

ទាំង​ Salzburg និង​ Napoli សុទ្ធតែមាន​ ៧ពិន្ទុស្មេីគ្នា​ ឈរនៅលេខ២​ និលេខ៣​ ក្នុងពូល​ E ដោយទាមទារឈ្នះដូចគ្នាផងដែរ​ ដេីម្បីឡេីងទៅវគ្គ​ ១៦ក្រុមចុងក្រោយនៃ​ UCL។

Liverpool បានឈ្នះពាន​ UCL ជាលេីកទី៦​ កាលពីរដូវកាលមុន​ ក្រោយឈ្នះក្រុមអង់គ្លេសដូចគ្នា​ Tottenham Hotspur នៅវគ្គផ្តាច់​ គ្រាដែល​ Spurs បានកក់កៅអី១​ ឡេីងទៅវគ្គ១៦ក្រុម​រួចហេីយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds