ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា (កាប់នឹងកាំបិត)
(ប៉ៃលិន)៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា (កាប់នឹងកាំបិត) កាលពីវេលាម៉ោង០០ និង ១៥នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតនៅចំណុច ភូមិស្លា ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
មន្ត្រីនគរបាលខេត្តប៉ៃលិនបានឲ្យដឹងថា៖ ជនបង្កឈ្មោះ អុល ទូច (ហៅ ហឿន) ភេទប្រុស អាយុ ៤៨ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករ ទីលំនៅបច្ចុប្បន្នភូមិស្លា ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ចំនែកឯជនរងគ្រោះឈ្មោះ ហៀក ហេងលី ភេទប្រុស អាយុ ២៣ឆ្នាំ ជាតិខ្មែរ មុខរបរ នគរបាលជាតិ ទីលំនៅបច្ចុប្បន្ន ភូមិស្លា ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រងរបួសក្បាលធ្ងន់ធ្ងរ ។
វត្ថុតាងរួមមាន៖ កាំបិតខ្វែវ ចំនួនៈ ០១ដើម ប្រវែងប្រហែល ១ម៉ែត្រ ២សង់ទីម៉ែត្រ ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ