ហុង ភារិន មិនអាចយកឈ្នះនារីៗកូរ៉េខាងជើង និងនារីៗម៉ុងហ្គោលីបានទេ ក្នុងការប្រកួតកម្មវិធីប្រកួតការចងចាំលំដាប់ពិភពលោកលើកទី២៨នៅប្រទេសចិនដោយសារតែ….
(ចិន)៖ លោក ហុង ភារិន (និសិត្សខ្មែរដែលបានចូលរួមប្រកួតប្រជែងកម្មវិធីល្បងប្រាជ្ញាsuper 100នៅប្រទេសថៃ) ហើយលោកបានទៅធ្វើការប្រកួតកម្មវិធីប្រកួតការចងចាំលំដាប់ពិភពលោកលើកទី២៨ (The 28th world memory championships) ដែលមានការចូលរួមពីបេក្ខជនប្រមាណជាង៥០០នាក់ពីប្រទេសជាច្រើនជុំវិញពិភពលោក នេះបើយោងតាមរយៈហ្វេសប៊ុកផេក ACSC_Association of Cambodian Student in China ក្នុងនោះតាមរយៈ page facebook របស់ ហុង ភារិន ផ្ទាល់ បានសរសេរយ៉ាងដូច្នេះថា៖«ថ្ងៃ ត្រូវបានបញ្ចប់ ហត់មិនធម្មតា។ ៥២០នាក់ដែលចូលរួមប្រកួតសុទ្ធតែអ្នកខ្លាំងលំដាប់ពិភពលោកពិតៗ មិនសរសេីរមិនបាន។ គ្មាននរណាអាចយកឈ្នះនារីៗកូរ៉េខាងជេីង និងនារីៗម៉ុងហ្គោលីបានទេ។
យ៉ាងណាក៏បានបទពិសោធន៌និងបង្ហាញទង់ជាតិអោយគេស្គាល់ដែរ។ សូមអរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងស្ថានកុងស៊ុលនៅប្រទេសចិន និស្សិតនៅអ៊ូហាន់និងបងប្អូនទាំងអស់ដែលបានជួយលេីកទឹកចិត្ត អរគុណខ្លាំងណាស់។ នឹងខំព្យាយាមហាត់បន្តទៅទៀត»៕