មកមើលកូនប្រុសរបស់លោក ព្រាប សុវត្តិ តាំងពីនៅតូចៗរហូតដល់ធំ ពិតជាសង្ហាៗមែន
(កម្សាន្ត)៖ លោកអ្នកបានស្គាល់ហើយថា តារាចំរៀងដ៏ល្បី និងទទួលបានប្រជាប្រិយភាពខ្ពស់ពីសំណាក់ មហាជននិងមិត្តយុវវ័យគឺលោក ព្រាប សុវត្ថិ។ យ៉ាងណាមិញ កំពូលតារាចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាស លោក ព្រាប សុវត្ថិ និងកូនប្រុសទាំង៣ នាក់ (មុនីវណ្ណ, មុនីនាគ, សិរីវុឌ្ឍ) កាន់តែពិសេសនោះកាលពីថ្មីៗអ្នកទំាង៣ទើបតែទៅដំណើរទៅចូលរួមក្នុងការប្រគំតន្ត្រីមួយនៅសហរដ្ឋអាមេរិក ហើយក៏បានបង្កបរិយាកាសដ៏សប្បាយរីករាយជាខ្លាំងជូនអ្នកគាំទ្រនៅទីនោះ ប្រកបដោយភាពស្និតស្នាលផងដែរ។ ក្នុងនោះ គេក៏បានឃើញអ្នកគាំទ្រជាច្រើន បានបង្ហាញអារម្មណ៍ពេញចិត្តជាខ្លាំង ចំពោះវត្តមានលោក ព្រាប សុវត្ថិ និងកូនប្រុសទំាង៣ ដែលបានបង្ហាញខ្លួននៅលើឆាកតន្ត្រីជាមួយបទចម្រៀងពីរោះៗ។
កូនប្រុសរបស់លោកទាំង៣ មិនត្រឹមតែមានរូបរាង សង្ហាទេតែ តែមានទេព្យកោសល្យខ្ពស់ទៀតផង អាចច្រៀងនិងរាំបានយ៉ាងល្អ តួយ៉ាងកាលពីថ្មីៗនេះ ធ្លាយរូបភាពកូនប្រុសរបស់លោក ទំំាង៣ កាលនៅតូច ប្រឡូកសិល្បះ ពិតជាសង្ហារៗតំាងពីនៅក្មេងម្លេះ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ៕