ចប់បាត់!! តំបន់ភាគខាងជើងរបស់ឡាវ សីតុណ្ហភាពធ្លាក់ចុះរហូតដល់(- 1 °C ) ចំណែកនៅកម្ពុជា តំបន់ជួរភ្នំដងរែក សីតុណ្ហភាព…

(ភ្នំពេញ)៖ លោក ចាន់ យុត្ថា រដ្ឋលេខាក្រសួងធនធានទឹក និងជាអ្នកនាំពាក្យ បានឲ្យដឹងថាតាមរយះបណ្តាញសង្គម នៅព្រឹកថ្ងៃទី៨ ធ្នូនេះ ថា តំបន់ភាគខាងជើងរបស់ឡាវ សីតុណ្ហភាពបានធ្លាក់ចុះ ក្រោមសូន្យ (- 1 °C ) ចំណែកនៅកម្ពុជាំ តំបន់ជួរភ្នំដងរែក សីតុណ្ហភាពបានធ្លាក់មកនៅក្នុងរង្វង់ 12°C ( ពេលយប់ ) ។

លោកបញ្ជាក់ថា យោងតាម ការផ្សាយរបស់ Page ABC Laos News បានឲ្យដឹងថា តំបន់ភាគខាងជើងរបស់ឡាវ សីតុណ្ហភាពបានធ្លាក់ចុះរហូតដល់ 1 អង្សារសែលស៊ីល ក្រោមសូន្យ (- 1 °C ) នៅព្រឹកថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០១៩ ។
ចំណែកនៅកម្ពុជាវិញ បើតាមលោក ចាន់ យុត្ថា រដ្ឋលេខាក្រសួងធនធានទឹក និងជាអ្នកនាំពាក្យ បានឲ្យដឹងថាតាមរយះបណ្តាញសង្គមថា នៅកម្ពុជា ធាតុអាកាសក៏ត្រជាក់គួរសម ។ តំបន់ជួរភ្នំដងរែក សីតុណ្ហភាពបានធ្លាក់មកនៅក្នុងរង្វង់ 12°C ( ពេលយប់ ) ។
ចាប់ពីថ្ងៃ ១០ ខែធ្នូ ទៅ សីតុណ្ហភាពអប្បបរមា នឹងចាប់ងើបឡើងវិញបន្តិចម្ដងបន្តិចម្ដងៗ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open