ក្រុមមេធាវីការពារក្តីលោក កឹម សុខា ត្រៀមខ្លួនរួចរាល់ដើម្បីឡើងការពារសិទ្ធិកូនក្តីនៅ រសៀលស្អែក

 

ភ្នំពេញ៖ ក្រុមមេធាវីការពារក្តីលោក កឹម សុខា បានតាំងចិត្តនិងត្រៀមលក្ខណៈ រួចរាល់ដើម្បីឡើងការពារសិទ្ធិកូនក្តីនៅ រសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ នៅចំពោះមុខ សភាស៊ើបសួរ សាលាឧទ្ធរណ៍ ក្នុងករណីប្តឹងឧទ្ធរណ៍នឹងដីកាបញ្ជូនទៅជំនុំជម្រះ ។ នេះបើតាម។

យោងតាមហ្វេសប៊ុកលោក មេធាវី ចាន់ ចេន នាព្រឹកថ្ងៃ៨ ធ្នូ បានអោយដឹងថា “ទោះបីបានលទ្ធផលយ៉ាងណា ក៏ដោយ វាជាការ សម្តែង ឆន្ទៈរបស់កូនក្តី និងសហមេធាវីការពារសិទ្ធិក្នុងការតស៊ូលើសមរភូមិច្បាប់” ។

លោកថា ក្នុងនាមជាខ្មែរគួរតែនាំគ្នាងាកមកស្វែងរក ដំណោះស្រាយ ដោយចាប់ផ្តើមរួមគ្នាស្រាយនូវបញ្ហាណា ដែលបះពាល់ដល់ប្រទេសជាតិ និងប្រជាពលរដ្ឋជាអាទិភាព ដើម្បីមានឱកាសឈានទៅកសាងអនាគត យូរអង្វែងសម្រាប់ អ្នកជំនាន់ក្រោយឲ្យប្រសើរឡើង។

កាលពីថ្ងៃ៣ ធ្នូ លោកមេធាវី ចាន់ ចេន, មេធាវី ម៉េង សុភារី, មេធាវី ផែង ហេង និងមេធាវី ជា ច័ន្ឋស័ក្តិ ជាអ្នក ការពារសិទ្ធិឲ្យលោកកឹម សុខា បានប្តឹងឧទ្ធរណ៍ នឹងដីកាបញ្ជូនទៅជំនុំជម្រះចុះថ្ងៃ២ ធ្នូ របស់ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានី ភ្នំពេញ ដែលត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យពីបទ សន្និដ្ឋិភាពជាមួយបរទេស ប្រព្រឹត្តនៅកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ ដល់ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០១៧ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds