លោក កឹម សុខា ថា ការពារសិទ្ធិមនុស្ស ផ្តល់យុត្តិធម៌ឲ្យគ្នា គឺការពាសន្តិភាពពិត

 

ស្របពេលដែលថ្ងៃសិទ្ធិមនុស្សខិតជិតចូលមកដល់ ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថា ការពារសិទ្ធិមនុស្ស ផ្តល់យុត្តិធម៌ឲ្យគ្នា គឺការពាសន្តិភាពពិត។

នាយកខុទ្ទការល័យលោក កឹម សុខា គឺលោក មុត ចន្ថា បញ្ជាក់លើហ្វេសបុករបស់លោកនៅព្រឹកនេះថា លោកប្រធាន កឹម សុខា ក្នុងនាមលោកជាសកម្មជនសិទ្ឋិមនុស្សខ្មែរម្នាក់ដ៏ឆ្នើមដែលមានការកត់ត្រាក្នុងប្រទេស ក្នុងតំបន់ ហើយនិងជាអន្តរជាតិ បានលើកឡើងថាៈ «រួមគ្នាការពារសិទ្ធិមនុស្ស ដើម្បីផ្តល់យុត្តិធម៌ដល់មនុស្សដូចគ្នា គឺជាការរួមគ្នាការពារសន្តិភាពពឹត ដែលឋិតថេរសម្រាម់សង្គមជាតិ និងពិភពលោក»។

នាយកខុទ្ទការល័យរូបនេះបន្ថែមថា មិនមែនជាសន្តិភាពពិត បើសិនជាមិនមានយុត្តិធម៌! បើសិនជាពុំមានការគោរពសិទ្ធិមនុស្ស គឺពុំមានយុត្តិធម៌ពិត។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open