សូមជួយលើកទឹកចិត្តគាត់ផង! កីឡាការិនីកម្ពុជា ស៊ន សៀវម៉ី នឹងត្រូវប្រកួតជាមួយកីឡាការិនីវៀតណាម នៅវេលាម៉ោង….

បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Cambodia SEA GAMES 2023 បានបង្ហោះសារឲ្យកូនខ្មែរបានដឹងថា “ស៊ីហ្គេម៖ កីឡាការិនីតេក្វាន់ដូWTកម្ពុជា ស៊ន សៀវម៉ី នឹងត្រូវប្រកួតជាមួយកីឡាការិនីវៀតណាម LAM THI HẠ THANH លើវិញ្ញាសាលើ៧៣គីឡូក្រាមវេលាម៉ោង ១៥:៤៥នាទីរសៀលស្អែក ថ្ងៃទី៨ ធ្នូ។

បើឈ្នះកីឡាការិនីវៀតណាម ត្រូវឡើងប៉ះកីឡាការិនីម្ចាស់ផ្ទះ ហ្វីលីពីន នៅវគ្គផ្តាច់ព្រ័ត្រ។ កីឡាការិនី ស៊ន សៀវម៉ី ធ្លាប់ប្រកួតឈ្នះកីឡាការិនីវៀតណាម និងហ្វីលីពីន ដែលជាគូប្រកួតចាស់ៗធ្លាប់ប៉ះគ្នាពីពេលមុន។

សូមបញ្ជាក់ថា កីឡាការិនី ស៊ន សៀវម៉ី ជាម្ចាស់មេដាយមាស ស៊ីហ្គេម លើកទី២៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី”។ ទន្ទឹមនឹងនេះ ក៏មានកូនខ្មែរជាច្រើនបានចូលរួមសម្តែងការត្រេកអរ និងសូមឲ្យកីឡាការិនីរូបនេះ ប្រឹងប្រែងឲ្យអស់ពីសមត្ថភាព​ដើម្បីទទួលបានជ័យជំនះ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds