កម្ពុជា គ្រោងបញ្ជូនកម្លាំងមួកខៀវជិត២០០នាក់ទៅ លីបង់ ដើម្បីចូលរួមការងារមនុស្សធម៌
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នឹងបញ្ជូនកម្លាំងមួកខៀវកងអនុសេនាធំវិស្វកម្មពហុជំនាញ ចំនួន១៨៤នាក់ ទៅសាធារណរដ្ឋ លីបង់ ដើម្បីចូលរួមការងារមនុស្សធម៌ក្នុងប្រទេសនេះ នឹងដើម្បីធ្វើការប្តូរវេនកម្លាំងចាស់ ដែលនឹងបញ្ចប់បេសកកម្មរយៈពេល១ឆ្នាំ នៅខែមករា ខាងមុខនេះ។
ឯកឧត្តម នាយឧត្តមឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព មានប្រសាសន៍ថា “នេះជាលើកទី១០ហើយដែលកម្ពុជាបញ្ជូនកម្លាំង ទៅកាន់សាធារណរដ្ឋលីបង់ ដើម្បីចូលរួមការងារមនុស្សធម៌ក្នុងប្រទេសនេះ។ កងកម្លាំងកម្ពុជាបានទទួលវគ្គហ្វឹកហ្វឺនជំនាញត្រឹមត្រូវតាមស្តង់ដាររបស់អង្គការសហប្រជាជាតិ ដែលកម្លាំងទាំងនោះមានមកពីស្ថាប័ន ចំណុះក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន…។
ចាប់តាំងពីឆ្នាំ២០០៦មក កម្ពុជាបានបញ្ជូនកម្លាំង ចំនួនសរុបជាង៦៥០០០នាក់ ក្នុងនោះមានស្រ្តីចំនួនជាង៣០០នាក់ ចូលរួមបេសកកម្មរបស់អង្គការសហប្រជាជាតិ។ ដែលបច្ចុប្បន្នកម្ពុជាមានកម្លាំងចំនួនជាង៨០០ នាក់ កំពុងបំពេញបេសកកម្មនៅប្រទេសចំនួន៥ រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់ និងម៉ាលី។ កម្លាំងមួកខៀវទាំងអស់នេះហើយ បានអោយកម្ពុជាក្លាយ ជាប្រទេសបរិច្ចាគកម្លាំងរក្សាសន្តិភាពច្រើនជាងគេលំដាប់ទី២នៅក្នុងតំបន់អាស៊ាន៕