កម្ពុជា ឈ្នះវៀតណាមទៀតហើយ!! ឡៅ​ ចន្រ្ទា ប្រកួតយកឈ្នះកីឡាករវៀតណាមដោយពិន្ទុ

(ម៉ានីល)៖ការប្រកួតកីឡាស៊ីហ្គេមឆ្នាំនេះ ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩​​។ ឆ្នាំនេះ​មាន​អត្ត​ព​លិ​ក​ជិត​៦​ពាន់​នាក់​ ដែលមកពី​១១​ប្រទេស​ចូលរួម​ ពួកគេ​ត្រូវ​ប្រកួតប្រជែង​លើ​៥៦​ប្រភេទ​កីឡា ខណៈ​កម្ពុជា​បញ្ជូន​អត្ត​ព​លិ​ក​៣១​ប្រភេទ​កីឡា​ឲ្យ​ចូលរួម​។ ព្រឹត្តិការណ៍​ប្រកួត​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​អាស៊ាន SEA Games ដែលហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ។

បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ផេក​ TV5 Sport News ដែលនៅមុន​នេះ​បន្តិច​ បាន​មានការ​បញ្ជាក់​ឲ្យ​ដឹង​ថា​៖«អបអរសាទរ​ កីឡាករ​ ឡៅ​ ចន្រ្ទា បានយកឈ្នះកីឡាករប្រទេស វៀតណាម​ HOANG Van Toan ដោយពិន្ទុ​ ក្នុងប្រភេទកីឡា KICK BOXING ទម្ងន់69គីឡូក្រាម។និងមានឳកាសឡើងទៅកាន់វគ្គបន្តទៀត នៃព្រឹត្តការណ៍កីឡាសុីហ្គេម នៅប្រទេសហ្វីលីពិន»។ ក្នុងនាមប្រជាជនកម្ពុជា ពិតជាមានមោទនភាពខ្លាំងណាស់ហើយ។

សូមចូលរួមអបអរសាទរ និងកោតសរសើរជាខ្លាំងដល់កីឡាករ​ប្រដាល់​កម្ពុជា​ ដែលបានខំ​តស៊ូ​យ៉ាង​ស្វិតស្វាញ​ក្នុង​ការ​ប្រកួត​ រហូតទទួលបានជ័យជម្នះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open