សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ សួរសុខទុក្ខ និងផ្តល់អំណោយជូន​ អ្នកជំងឺ​ និងស្ត្រីទេីបសម្រាលកូន​-ស្ត្រីមានផ្ទៃពោះ នៅមន្ទីរពេទ្យកាល់ម៉ែត្រ

(ភ្នំពេញ)៖ ក្នុងកំឡុងពេល​កំពុងមេីលថែទាំ អ្នកឧកញ៉ា​ ព្រឹទ្ធមហាឧបាសិកា​ ធម្មញ្ញាណវិវឌ្ឍនា​ ប៊ុន​ ស៊ាងលី​​ ដែលជាមាតាបង្កើតនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជានៅថ្ងៃទី​ ​៧ ខែធ្នូ​ ឆ្នាំ២០១៩​ នេះ បានអញ្ជើញផ្តល់អំណោយជូន​ អ្នកជំងឺ​ និងស្ត្រីទេីបសម្រាលកូន​-ស្ត្រីមានផ្ទៃពោះ​ចំនួន​ ១.១២៣នាក់​ និងបុគ្គលិក-កម្មករ​ ១.៦១៧នាក់​ នៅមន្ទីរពេទ្យកាល់ម៉ែត​ ។

ក្នុងកំឡុងពេល​កំពុងមេីលថែទាំ អ្នកឧកញ៉ា​ ព្រឹទ្ធមហាឧបាសិកា​ ធម្មញ្ញាណវិវឌ្ឍនា​ ប៊ុន​ ស៊ាងលី​​ ដែលជាមាតា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាមាតាក្មេក សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានអញ្ជេីញចុះសួរសុខទុក្ខ​លោកយាយ​ ម៉ោង​ ទឹម​ អាយុ​ ១០១ឆ្នាំ​ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។

ទន្ទឹមនឹងនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានចាត់ឱ្យ​លោកជំទាវកិត្តិបណ្ឌិត​ អ៊ុក​ ម៉ាលី​ អគ្គហេរញ្ញិក​កាកបាទក្រហមកម្ពុជា​ ជាតំណាងដ៏ខ្ពង់ខ្ពស់​​របស់​ សម្តេច​ កិត្តិព្រឹទ្ធបណ្ឌិត រួមដំណេីរជាមួយគណៈប្រតិភូ​ ថ្នាក់ដឹកនាំ​ មន្ត្រី​ និងយុវជនកាកបាទក្រហមកម្ពុជា​ ចុះសួរសុខទុក្ខដោយផ្ទាល់​ និងចែកអំណោយមនុស្សធម៌ជូនអ្នកជំងឺចំនួន​ ១.១២៣នាក់​ ដែលកំពុងសម្រាកព្យាបាល​នៅតាមផ្នែកនីមួយៗក្នុង​មន្ទីរពេទ្យកាល់ម៉ែត​ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ​ លោកជំទាវកិត្តិបណ្ឌិត​ អ៊ុក​ ម៉ាលី​ ក៏បានប្រគល់អំណោយលេីកទឹកចិត្ត​ដល់​ គ្រូពេទ្យ​ បុគ្គលិក​ និង​កម្មករ​ ចំនួន​ ១.៦១៧នាក់​ ដែលកំពុងបម្រេីការងារ​នៅក្នុងមន្ទីរពេទ្យផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds