ពេជ្រ ស្រស់ ព្រលះ ហេង ឡុង យ៉ាងចុកឈាម ពាក់ព័ន្ធរឿង ហេង ឡុង ថតរូបផ្សព្វផ្សាយស្រាបៀ ទៅមហាជន ខណៈដែលខ្លួនឯង….
(ភ្នំពេញ)៖ បន្ទាប់ពីលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានបង្ហោះរូបភាពតារា
ខ្មែរមួយចំនួន ដែលថតកាន់កំប៉ុងស្រាបៀរក្នុងដៃ ហើយបង្ហោះជាសាធារណៈនោះ ស្រាប់តែពេលនេះ លោក ហេង ឡុង ដែលជាប្រធានក្រុមប្រឹក្សាពិបាលសមាគមសិល្បៈខ្មែរ និងជាប្រធានសមាគមសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលតែងតែឃើញដឹកនាំក្រុមសិល្បៈធ្វើសកម្មភាពអប់រំពីបញ្ហាចរាចរណ៍ទៅដល់មហាជននោះ បានថតបង្ហោះរូបខ្លួនឯងដោយមានកាន់ស្រាបៀរផងដែរ។
លោក ពេជ្រ ស្រស់ គិតថា លោក ហេង ឡុង ឌឺនឹងខ្លួន ខណៈដែលខ្លួនកំពុងតែរិះគន់តារានោះ ដោយក្នុងគេហទំព័រហ្វេសប៊ុករបស់ លោក ពេជ្រ ស្រស់ នៅរសៀលថ្ងៃទី ០៧ ខែធ្នូ២០១៩នេះ បានសរសេរយ៉ាងដូច្នេះថា៖ «Heng Loong ដៃម្ខាងអប់រំ ដៃម្ខាងជម្រុញឲ្យបង្កើនគ្រោះថ្នាក់ចរាចរណ៍កើតឡើងបន្ថែមទៀត។ បើទោះបីជាពាក់មួកសុវត្ថិភាពយ៉ាងណាក៏ដោយនៅពេលគ្រឿងស្រវឹងចូលខ្លួនហើយម៉ែ ឪ មួកសុវត្ថិភាពទៀតក៏ជួយមិនឈ្នះនោះដែរគឺផ្ទុះទាំងមួកនឹងទៀតតើពេលណាទើបកាត់បន្ថយនូវគ្រោះ ថ្នាក់ចរាចរណ៍នៅកម្ពុជាបានទៅ»…?។
លោក ពេជ្រស្រស់ បានបន្តទៀតថា បើអ្នកអប់រំអំពីការបង្ការនូវគ្រោះថ្នាក់ និងអ្នកជំរុញឲ្យមានកំណើននូវគ្រោះថ្នាក់ចរាចរណ៍ គឺជាមនុស្សតែ១ និងក្រុមតែ១យ៉ាងដូច្នេះនោះ ។ ដើម្បីតែជីវភាពផ្ទាល់ខ្លួនគឺមិនខ្វល់ពីសេចក្តីស្លាប់របស់អ្នកដទៃ គឺ ពិតជាសង្វេគខ្លាំងណាស់។សុំបងប្អូនកុំយកគ្រឿងស្រវឹងធ្វើជាគ្រឿងអលង្កាពាក់លើខ្លួនអី ពីព្រោះវាមិនទាន់សម័យដូចហ្វូងតារាកំពុងផ្សព្វផ្សាយនេះទេ ដោយហេតុថាគ្រឿងស្រវឹងគឺជាមឈូសសំរាប់ដាក់បងប្អូនទៅវិញទេ។
ដូច្នេះ ការឌឺដងគ្នា តាមរយៈបណ្ដាញសង្គមនេះ នឹងក្លាយទៅជាយ៉ាងណា Fast News នឹងរងចាំមើលបន្តទៀត៕