ប្រជាពលរដ្ឋចំនួន០៨គ្រួសារ នៅស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ឈឺចាប់ពេលដែលមានឈ្មួញខិលខូច រួមដៃជាមួយមន្ត្រីថ្នាក់ក្រោមគំរាមធ្វើស៊ីដីរបស់ពួកគាត់គាត់ ថែមទាំងប្តឹងពួកគាត់ទៅតុលាការថែមទៀត
(កំពង់ស្ពឺ)៖ នៅលើគណនេយ្យហ្វេសប៊ុករបស់ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានបង្ហាញពីប្រជាពលរដ្ឋចំនួន០៨គ្រួសារ
ដែលបានមកដល់ស្នាក់ការកណ្តាលគណបក្ស
យុវជនកម្ពុជា ដើម្បីអោយ លោក ពេជ្រ ស្រស់ ជួយដោះស្រាយ ដែលពួកគាត់គឺមកពីភូមិទំនប់ ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដែលគាត់គិតថា វា
ហាក់បីដូចជាទទួលរងនូវភាពអយុត្តិធម៌សំរាប់ពួកគាត់។
លោក ពេជ្រ ស្រស់ បានសរសេរថា « អាណិតបងប្អូនពលរដ្ឋ ០៨ គ្រួសារទាំងអស់នេះណាស់ ដោយមានជនមានអំណាចបង្កើតបក្ខពួកក្នុងមូលដ្ឋានទៅគំរាមយកដីពួកគាត់តាមរយៈប្តឹងពួកគាត់ទៅតុលាការ ដែលដើមឡើយសុំទិញដីពួកគាត់ ហើយពួកគាត់មិនព្រមលក់ បែរជាប្តឹងពួកគាត់ទៅតុលាការដើម្បីគំរាមពួកគាត់យកដីទាំងស្រស់ៗតែម្តង»។
លោក ពេជ្រ ស្រស់ បានបញ្ជាក់ទៀតថា អ្វីដែលនឹកស្មានមិនដល់ គឺ ដើមចោទមិនបានរស់នៅ និងប្រើប្រាស់ដីនោះទេ បែរជាតាំងខ្លួនជាម្ចាស់ដី ហើយប្តឹងពលរដ្ឋ ដែលជាម្ចាស់ដីទៅតុលាការទៅវិញ ជាហេតុធ្វើឲ្យពលរដ្ឋមានការភិតភ័យ និងរត់មកពឹងខ្ញុំឲ្យចុះសិក្សាបញ្ហារបស់ពួកគាត់ជាបន្ទាន់ផងដែរ៕