លោក ពេជ្រ ស្រស់៖ ពួកតារាមិនស្លាប់ដោយសារការផឹកស្រានោះទេប៉ុន្តែអ្នកដែលស្លាប់នោះគឺជាអ្នកគាំទ្រនិងប្រជាពលរដ្ឋរបស់តារានោះវិញទេ

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនបានសរសេរនៅក្នុងគណនី Facebook របស់រូបលោកផ្ទាល់ដែលទាក់ទងទៅនិងតារាខ្មែរដែលតែងតែបង្ហោះរូបខ្លួនឯងដោយភ្ជាប់មកទៅនិងគ្រឿងស្រវឹងទៅកាន់បណ្តាញសង្គម Facebook ។


មូលហេតុនេះដែលលោក ពេជ្រ ស្រស់មានការរិះគន់នោះគឺដោយសារតែពួកគេជាតារាខ្មែរល្បីនិងជាមនុស្សសាធារណះដែលយុវជនតែងតែធ្វើគំរូតាម កន្លងមកលោកបានធ្លាប់ស្នើរទៅក្រសួងម្តងមកហើយទាក់ទងទៅនិងរឿងការផ្សព្វផ្សាយ គ្រឿងស្រវឹងដែលលោកធ្លាប់បានស្នើរអោយក្រសួងព័ត៌មាននិងក្រសួងពាណិជ្ជកម្មអោយបិទការផ្សព្វផ្សាយគ្រឿងស្រវឹងទៅតាមទូរទស្សន៍ឫតាមបណ្តាញសង្គមផ្សេងៗហើយក្រសួងក៏ធ្លាប់បានសន្យាថានិងជួយកាត់បន្ថយការផ្សព្វផ្សាយគ្រឿងស្រវឹងផងដរ

លោកបានលើកឡើងថា៖”ខ្ញុំមិនដឹងថានិយាយអ្វីទៀតនោះទេពីព្រោះអ្វីដែលខ្ញុំធ្វើគឺធ្វើអស់ហើយនៅតែខ្ញុំឡើងកាន់អំណាចខ្លួនឯងទេទើបខ្ញុំអាចបញ្ឈប់សកម្មភាពទាំងនេះបាន។ កូនខ្មែរអើយឈប់ល្ងង់នឹងគ្រឿងស្រវឹងទៀតទៅ ពួកតារាគេមិនងាប់ដោយសារគ្រឿងស្រវឹងនោះទេ ព្រោះពួកគេគិតពីសុខភាពរបស់ពួកគេខ្លាំងណាស់ ពួកគេឈឺតិចតួចគឺពួកគេទៅពេទ្យស្រុកក្រៅហើយ ចុះបងប្អូនអ្នកផឹកស្រាវិញពេលឈឺទៅពេទ្យណាដែរ ?
ខ្ញុំនឹងតស៊ូឲ្យដល់ទីបញ្ចប់ ដើម្បីបង្រួមការផ្សព្វផ្សាយគ្រឿងស្រវឹងនៅកម្ពុជា។ ពេជ្រ ស្រស់ 06/12/2019″


យើងបានដឹងហើយថាសព្វថ្ងៃនេះការគ្រោះថ្នាក់ចរាចរណ៍រាល់ថ្ងៃគឺបណ្តាលមកពីរការសេពគ្រឿងស្រវឹង បើកបរដោយក្នុងស្ថានភាពស្រវឹងដោយរាល់ថ្ងៃនេះមនុស្សស្លាប់ដោយសារការគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលមកពីការផឹកស្រវឹងមានមនុស្សស្លាប់ ចន្លោះពី៥ -៨នាក់ក្នុមួយថ្ងៃ។ សូមអោយបងប្អូនចូលរួមគោរពច្បាប់ចរាចរណ៍ដោយបើកបរកុំសេពគ្រឿងស្រវឹង៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds