កាន់តែក្តៅហើយ!! លោក ពេជ្រ ស្រស់ នឹងចុះទៅ ដល់ទីកន្លែងដែលបុគ្គលពាក់ផ្កាយ២បោះបង្គោលធ្វើជាតម្រុយដើម្បីរំកិលយកដែនទឹកសមុទ្រក្នុងខេត្តកោះកុង
(កោះកុង)៖ កន្លងទៅថ្មីៗនេះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានធ្វើការបង្ហោះពត៌មានមួយពាក់នឹងមន្ត្រីយោធាពាក់ផ្កាយពីរលួចបោះបង្គោល និងបូមខ្សាច់លុបឆ្នេរ នៅក្រុងខេមរ:ភូមិន្ទ ខេត្តកោះកុង។
ស្រាប់តែថ្មីៗនេះ ផ្កាយ២រូបបោះបានឆ្លើយថា ការបោះបង្គោលក្នុងសមុទ្រនោះគឺបោះក្នុងន័យរាំងសំរាមកុំអោយចូលសមុទ្រ។ ដូច្នេះនៅព្រឹកថ្ងៃទី០៧ធ្នូនេះ លោកពេជ្រ ស្រស់ បានបង្ហោះក្នុងហ្វេសបុករបស់លោក ថាលោកនឹងចុះទៅកន្លែងកើតហេតុក្នុងសប្តាហ៍នេះ ដើម្បីអោយបានដឹងថារឿងនោះវាយ៉ាងណា។
លោកពេជ្រ ស្រស់ បានសរសេរថា
«ដើម្បីឲ្យកាន់តែច្បាស់អំពីបង្គោលក្នុងទឹកសមុទ្រដែលផ្កាយ០២ ទុន ដៀតបានបោះក្នុងន័យរាំងសំរាម តើវាជារូបភាពបែបណាឲ្យពិតប្រាកដនោះ?ខ្ញុំនឹងចុះទៅសិក្សាដល់ទីកន្លែងនោះ
ដោយផ្ទាល់ដើម្បីដឹងឲ្យច្បាស់ ថាតើបោះបង្គោលរាំងសំរាមឬបោះបង្គោលធ្វើជាតម្រុយដើម្បីរំកិលយកដែនទឹកសមុទ្រនៅទីនោះឬយ៉ាងណា»
….???
បើតាមលោកពេជ្រ ស្រស់ ថា ការលប់ឆ្នេររបស់មន្ត្រីមានអំណាចនេះ ស្ថិតនៅភូមិស្មាច់ងាម សង្កាត់ស្មាច់មានជ័យ ក្រុងខេមរ:ភូមិន្ទ ដោយសង្ស័យថា មានការបើកដៃពីចៅសង្កាត់ និងអាជ្ញាធរជំនាញ ទើបមានការចាក់ដីដូច្នេះ៕