ស្ទះចរាចរណ៍ម្ដងៗរាប់ម៉ោងនៅស្ពានច្បារអំពៅយើងហ្នឹង

(ភ្នំពេញ)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះមានការលើកឡើងនៅតាមបណ្ដាញសង្គមហ្វេសប៊ុកស្ទើរតែគ្រប់គ្នាទៅហើយ ជាពិសេសអ្នកដែលត្រូវធ្វើដំណើរ ក៏ដូចជាមានផ្ទះនៅឯច្បារអំពៅ ដែលត្រូវធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុនីវង្ស ដោយពួកគាត់មានការរអ៊ូរទាំ អំពីបញ្ហានៃការកកស្ទះចរាចរណ៍នៅលើស្ពាននេះ ដែលការកកស្ទះចរាចរម្ដងៗនោះ គឺរាប់ម៉ោងឯនោះ ដែលធ្វើឲ្យពួកគាត់ខាតបង់ទាំងថវិកាសាំងឡាន ម៉ូតូ ក៏ដូចជាពេលវេលាក្នុងការទៅចេញប្រកបមុខរបរផ្សេងៗផងដែរ។

ក្នុងនោះអ្វីដែលជាការកត់សម្គាល់ពួកគាត់បានលើកឡើងថា ជារៀងរាល់ព្រឹកចាប់តាំងពីម៉ោង៦:៣០
នាទីព្រឹក រហូតដល់ម៉ោងជិត១១ថ្ងៃត្រង់ ត្រង់ចំនុចចាប់ពី បូរីប៉េងហួត រហូតដល់មុខក្រសួងមហាផ្ទៃ គឺមានលក្ខណៈកកស្ទះចរាចរណ៏ខ្លាំងជារៀងរាល់ថ្ងៃ
ដោយមូលហេតុ កំណើនរបស់ប្រជាជនដែលបានមករស់នៅតំបន់ជាយក្រុង ដែលមាន ដូចជាបូរី ផ្ទះល្វែង ជាច្រើនកន្លែងនៅតាមតំបន់ផ្លូវជាតិលេខ១ ។ ម្យ៉ាងវិញទៀតនៅគល់ស្ពានត្រើយខាងលិច គឺកំពុងតែមានការដ្ឋាននៃការសាងសង់កែលម្អផ្លូវធ្វើដំណើរនៅគល់ស្ពានហ្នឹងផងដែរ ទើបជាកត្តាដែលនាំអោយមានការកកស្ទះផងដែរ។

គួរអោយកត់សម្គាល់ផងដែរថា បច្ចុប្បន្ននេះនៅទីក្រុងភ្នំពេញមិនថាតែផ្លូវកកស្ទះចរាចរណ៍នៅអាកូនស្ពានព្រះមុនីវង្សនោះទេ កន្លែងផ្សេងៗមួយចំនួនទៀតក៏មានការកកស្ទះចរាចរណ៍ផងដែរទាំងនេះមានកត្តាសំខាន់ៗមួយចំនួនដែលគេកត់សម្គាល់ ក្នុងនោះ ដូចជាភាពមិនគោរពច្បាប់ចរាចរណ៍ កំណើននៃយានយន្ត និងកត្តាផ្លូវជាដើម
ដែលធ្វើឲ្យមានការរួមចំណែកក្នុងការបង្ករកកស្ទះចរាចរណ៍នេះ។

ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះរដ្ឋបាលរាជធានីភ្នំពេញកំពុងតែរកវិធី និងដំណោះស្រាយកុំឱ្យមានការកកស្ទះចរាចរណ៍នេះ ដែលក្នុងនោះមានដូចជាការបង្កើនរឹតបន្តឹងច្បាប់បើកបរ ពង្រីកនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងការរំកិលគ្រឹះស្ថានស្ថាប័នរដ្ឋ ឯកជន រោងចក្រចេញតាមជាយក្រុងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open