ផ្ទះជិត១ពាន់ខ្នងជាអំណោយសម្តេចតេជោ ហ៊ុន សែន បានគល់ជូនអតីតយុទ្ធជនក្នុងឆ្នាំ២០១៩

(ភ្នំពេញ)៖ បើតាមការអោយដឹងពីលោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថា នៅក្នុងឆ្នាំ២០១៩នេះ ផ្ទះចំនួន ៩៩០ខ្នង ត្រូវបានប្រគល់ជូនអតីតយុទ្ធជនដែលខ្វះខាតក្នុងជីវភាព។ ផ្ទះនេះជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។ លោកថ្លែងបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារពេញមួយឆ្នាំ២០១៩ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩។

លោក គន់ គីម បានគូសបញ្ជាក់ថា ក្រៅពីការផ្តល់ជាអំណោយផ្ទះ ក្នុងឆ្នាំកន្លងមក ក៏ទទួលបានការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន ក្នុងការបំពេញបន្ថែមប្រាក់ជូនសព អតីតយុទ្ធជន គណៈកម្មាធិការសមាគមគ្រប់ជាន់ថ្នាក់ បានបេីកប្រាក់បេឡាមរណៈសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជន បានទាន់ពេលវេលា។

លោក គន់ គីម បានបញ្ជាក់ទៀតថា សមាគមអតីតយុទ្ធជន បានពិនិត្យ និងដាក់ចេញនូវការងារមួយចំនួនទៀត សម្រាប់បម្រើ និងដោះស្រាយបញ្ហារបស់អតីតយុទ្ធជនកម្ពុជា ជាបន្តបន្ទាប់ទៀតនាពេលខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open