លោក ពេជ្រ ស្រស់ ស្នើដល់សម្តេច ទៀ បាញ់ អនុវត្តអភិក្រមទី៥ លើលោកផ្កាយ ២ ទុន ដៀត ដែលប្រព្រឹត្តបទល្មើសដដែលៗ​

 

កោះកុង៖ ពាក់​ពន្ធ័នឹង​មន្ត្រី​យោធា​ពាក់​ផ្កាយ​ពីរ​លួច​បោះបង្គោល និង​បូម​ខ្សាច់​លុប​ឆ្នេរសមុទ្រ នៅ​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ប្រធាន​គណបក្ស​យុវជន​កម្ពុជា ស្នើដល់សម្តេច ទៀ បាញ់ អនុវត្តអភិក្រមទី៥ លើលោកផ្កាយ ២ ទុន ដៀត ដែលប្រព្រឹត្តបទល្មើសដដែលៗ​។

តាមរយៈទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ពេជ្រ ស្រស់ នៅព្រឹកនេះ ប្រធានបក្សរូបនេះបានអោយដឹងថា ខ្ញុំបាទ ពេជ្រ ស្រស់ សូមស្នើដល់ សម្តេច ទៀ បាញ់ សុំពិនិត្យមើលករណីលោកផ្កាយ ២ ទុន ដៀតនេះផង ដើម្បីពង្រឹងច្បាប់កម្ពុជានិងអនុវត្តអភិក្រមទី៥គឺវះកាត់។ ការស្នើនេះដើម្បីកម្ចាត់ពួកប្រើអំណាចហួសដែនកំណត់ ដែលជាហេតុធ្វើឲ្យអន្តរាយ ដល់ ទ្រព្យសម្បត្តិជាតិនិងសហគមន៍។

បើតាមលោកពេជ្រ ស្រស់ បានបញ្ចាក់ថា រូបភាព និងឯកសារភ្ជាប់មកនេះគឺលោកផ្កាយ ២ ទុន ដៀត បានប្រ​ព្រឹត្ត​តាំងពីឆ្នាំ២០០៩រហូតមកដល់បច្ចុប្បន្ននេះ។ លើសពីនេះគឺខ្ញុំស្នើដល់ព្រះរាជអាជ្ញាកុំប៉ះលុយលោកផ្កាយ២ ទុន ដៀត ឲ្យសោះពីព្រោះអ្វីៗដែលពួកអស់លោកកំពុងធ្វើគឺខ្ញុំក៏កំពុងតែដឹងដែរ ហើយកុំយកលេសថាឲ្យរឿងស្ងប់សិនចាំ
យកគឺមិនអាចទេ ពីព្រោះរឿងនេះមិនស្ងប់ងាយៗឡើយ។

គួររំលឹកដែរថា កាលពីថ្ងៃ​ទី១ ខែធ្នូ ឆ្នាំ២០១៩ លោកពេជ្រ ស្រស់ បានបង្ហាញព័ត៌មានថា «ស្របពេលអាជ្ញាធរខេត្តកោះកុងកំពុងរវល់ដោះស្រាយទំនាស់ដីធ្លីនៅតាមបណ្តាស្រុក បែរជាឈ្មួញដីឈ្មោះ ទុន ដៀត ដែលគេស្គាល់ថាជាមន្ត្រីយោធាពាក់ផ្កាយពីរ បានសម្ងំលួចបោះបង្គោល និងបូមខ្សាច់លុបឆ្នេរយ៉ាងរំភើយ»៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds