ក្រោយលោក ពេជ្រ ស្រស់ ថាមន្ត្រីយោធាពាក់ផ្កាយពីរលួចបូមខ្សាច់លុបឆ្នេរ នៅក្រុងខេមរ:ភូមិន្ទ ខេត្តកោះកុង ត្រូវព្រះរាជអាជ្ញាតុលាការខេត្តចុះទៅផ្អាកសកម្មភាពហើយ
បន្ទាប់ពីលោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានធ្វើការបង្ហោះពត៌មានមួយពាក់នឹងមន្ត្រីយោធាពាក់ផ្កាយពីរលួចបោះបង្គោល និងបូមខ្សាច់លុបឆ្នេរ នៅក្រុងខេមរ:ភូមិន្ទ ខេត្តកោះកុង នៅល្ងាចថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ គឺត្រូវបានព្រះរាជ អាជ្ញាតុលាការ នៃខេត្តកោះកុងចុះទៅផ្អាកសកម្មភាព និងបានឃាត់គ្រឿងចក្រផងដែរ។
សរសេរនៅក្នុងហ្វេសបុករបស់លោកនៅព្រឹកថ្ងៃទី៤ ខែធ្នូ នេះ លោកពេជ្រ ស្រស់ ថា ខណៈនេះ ខ្ញុំទទួលបានព័ត៌មានច្បាស់ការមួយគឺថាក្រោយពីខ្ញុំបានចុះផ្សាយនូវព័ត៌មានថាមានឈ្មួញគ្រងតំណែងផ្កាយពីរ បានចាក់ដីរំលោភយកដែនទឹកសមុទ្រកាលពីម្សិលមិញ ហើយនៅល្ងាចថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ គឺត្រូវបានព្រះរាជ អាជ្ញាតុលាការ នៃខេត្តកោះកុងចុះទៅផ្អាកសកម្មភាព និងបានឃាត់គ្រឿងចក្រផងដែរ។
ជាមួយគញនានេះដែរលោក បានចោទជាចម្ងល់ថា តើមន្ទីរបរិស្ថានទៅណា បានជាមើលមិនឃើញសកម្មភាពរំលោភបំពាន
សមុទ្រយ៉ាងដូច្នេះ..?
សូមរំលឹកផងដែរថា កាលពីដ្ងៃទី១ ខែធ្នូ លោកពេជ្រ ស្រស់ បង្ហាញព័ត៌មានថា ស្របពេលអាជ្ញាធរខេត្តកោះកុងកំពុងរវល់ដោះស្រាយទំនាស់ដីធ្លីនៅតាមបណ្តាស្រុក បែរជាឈ្មួញដីឈ្មោះ ទុន ដៀត ដែលគេស្គាល់ថាជាមន្ត្រីយោធាពាក់ផ្កាយពីរ បានសម្ងំលួចបោះបង្គោល និងបូមខ្សាច់លុបឆ្នេរយ៉ាងរំភើយ។
បើតាមលោកពេជ្រ ស្រស់ ថា ការលប់ឆ្នេររបស់មន្ត្រីមានអំណាចនេះ ស្ថិតនៅភូមិស្មាច់ងាម សង្កាត់ស្មាច់មានជ័យ ក្រុងខេមរ:ភូមិន្ទ ដោយសង្ស័យថា មានការបើកដៃពីចៅសង្កាត់ និងអាជ្ញាធរជំនាញ ទើបមានការចាក់ដីដូច្នេះ៕