ទៀង មុំ សុធា វី បាន ជ្រើសរើស អនាគត ស្វាមី ដែល ជា អ្នក រស់នៅ ប្រទេស បារាំងដោយសារតែ…..
(កម្សាន្ត) ៖ តារាចម្រៀងស្រគត់ស្រគំទៀង មុំ សុធា វី បានត្រៀមចិត្តរួចរាល់ស្រេចបាច់ហើយសម្រាប់ធ្វើជា ភរិយាម្នាក់ដ៏ល្អនាពេលឆាប់ៗខាងមុខ ។ អ្នកចម្រៀង ដ៏ មានទេពកោស្យរូបនេះបានសម្រេចចិត្តរើស ពេលាជ័យនាខែកុម្ភៈ ឆ្នាំ ២០២០ ខាងមុខ ។ ដំណឹងនេះពិតជាការចាប់អារម្មណ៍ហើយនឹងក្លាយជា ព្រឹត្តិការណ៍សំខាន់មួយទៀតក្នុងសិល្បៈដែលមានតារាលេចធ្លោរៀបការជាមួយកន្លង់ នាយ សមុទ្រ ។
ទៀង មុំ សុធា វី បានអោយដឹងថានាងបានជ្រើសរើសអនាគតស្វាមីដែលជាអ្នករស់នៅប្រទេស បារាំង និង មានដើមកំណើតនៅកម្ពុជា ។ ភាពស្រឡាញ់កើតចេញពីការចេះឲ្យតម្លៃស្ត្រីការគោរពចាស់ទុំអត់ធ្មត់ទើប ធ្វើឲ្យ ទៀង មុំ សុធា វី ប្រគល់បេះដូងជូន ។
សុធា វី តែងតែមានកន្លង់តាមស្នេហ៍ច្រើនតែនាងសម្រេចរើសយកបុរសម្នាក់ដែលទុកចិត្តដោយ
ពេលនេះសមតាមបំណងមែន ។ ស្វាមីនាងឈ្មោះ ជួន សុខាន់ ណារឹទ្ធ គាត់កើតនៅខ្មែរគាត់ជា អ្នកដឹកនាំ ក្រុមហ៊ុន បារាំង ដែល មានសាខានៅបរទេស៕