សិល្បករ សិល្បការិនី ជាច្រើនបានចូលរួម និងផ្តល់ភាពរីករាយដល់បងប្អូនជនពិការ ក្នុងទិវាជនមានពិការភាពកម្ពុជាលើកទី២១ និងជនពិការអន្តរជាតិលើកទី៣៧

(កម្សាន្ត)៖ តារាសម្ដែង តារាចម្រៀង តារាកំប្លែង ពិធីករ ពិធីការិនី និងអ្នកសិល្បករជាច្រើនផ្សេងទៀត បានចូលរួមក្នុងកម្មវិធីអបអរសាទរ សន្និបាតបូកសរុបការអនុវត្តផែនការយុទ្ធសាស្រ្តពីពិការភាព ២០១៩-២០២៣ ព្រមទាំងទិវាជនមានពិការភាពកម្ពុជាលើកទី២១ និងអន្តរជាតិលើកទី៣៧ កាលពីព្រឹកមិញនៅ សាលមហោស្រពកោះពេជ្រនៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ។

ពិធីនេះ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ។ ទិវានេះប្រារព្ធឡើងក្រោមប្រធានបទ “លុបបំបាត់ឧបសគ្គរារាំងជនមានពិការភាព ដើម្បីសង្គមមួយប្រកបដោយបរិយាបន្ន” ដែលនឹងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្ត្រីទូតប្រចាំនៅកម្ពុជា ព្រមទាំងអង្គការដៃគូពាក់ព័ន្ធ ព្រមបងប្អូនជនពិការជាច្រើនពាន់នាក់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds