ព្រឹកនេះ កម្ពុជាប្រារព្ធទិវាជនពិការកម្ពុជាលើកទី២១ និងទិវាជនពិការអន្តរជាតិលើកទី៣៧

(ភ្នំពេញ)៖ ពិធីអបអរសាទរទិវាជនពិការកម្ពុជាលើកទី២១ និងទិវាជនពិការអន្តរជាតិលើកទី៣៧ ត្រូវប្រារព្ធឡើង នៅសាលមហោស្រកោះពេជ្រ នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ។

ទិវានេះប្រារព្ធឡើងក្រោមប្រធានបទ “លុបបំបាត់ឧបសគ្គរារាំងជនមានពិការភាព ដើម្បីសង្គមមួយប្រកបដោយបរិយាបន្ន” ដែលនឹងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្ត្រីទូតប្រចាំនៅកម្ពុជាព្រមទាំងអង្គការដៃគូពាក់ព័ន្ធព្រមបងប្អូនជនពិការជាច្រើនពាន់នាក់ផងដែរ

ទិវាជនមានពិការភាពអន្តរជាតិនេះ ត្រូវបានប្រារព្ធឡើងដើម្បីរំលឹកឡើងវិញអំពីការតស៊ូទាមទារនូវ សិទ្ធិចូលរួមក្នុងសង្គម របស់ ជនមានពិការភាព ប្រមាណ១.៥ប៊ីលាននាក់ នៅក្នុងពិភពលោក ដែលបាត់បង់ កាយ សម្បទា កាយ វិញ្ញាណ និង សតិបញ្ញាដែលតែងតែ ជួបប្រទះ នូវឧបសគ្គរារាំងនៅក្នុងជីវិត ចាប់តាំងពី ទសវត្សរ៍ឆ្នាំ ១៩៥០ នៅសហរដ្ឋអាមេរិកនិងនៅអឺរុប ដើម្បីធ្វើការផ្លាស់ប្តូរនូវស្ថានភាពរស់នៅរបស់ពួកគេ ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីបញ្ហាពិការភាពដោយផ្តោតសំខាន់លើសិទ្ធិជនមានពិការភាពនិងការធ្វើបរិយាបន្នជនមានពិការភាពលើគ្រប់សកម្មភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds