ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំកម្ពុជា នឹងបន្តធ្វើជាដៃគូរដ៏ល្អជាមួយកម្ពុជា និងដើម្បីគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជា
(ភ្នំពេញ) បន្ទាប់ពីបានទទួលជួបជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា ដែលត្រូវបានបញ្ចប់បេសកកម្មកាទូតរួចហើយនោះ នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Carmen moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបថ្មីប្រចាំកម្ពុជា។
បើតាម លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានឱ្យដឹងក្រោយជំនួបថា នៅក្នុងជំនួបនេះ លោកជំទាវបានសំដែងនូវការភ្ញាក់ផ្អើលនិងអបអរសាទរយ៉ាងខ្លាំងចំពោះការអភិវឌ្ឍរបស់កម្ពុជា។ លោកជំទាវបានមានប្រសាសន៍ថាកម្ពុជាយើងមានការអភិវឌ្ឍនិងកំពុងដើរលើផ្លូវត្រូវក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាពលើបញ្ហាប្រែប្រួលអាកាសធាតុការថែរក្សាគ្រប់គ្រងធនធានធម្មជាតិនិងការអភិវឌ្ឍពាណិជ្ជកម្មប្រកបដោយចីរភាព។ លោកជំទាវបានមានប្រសាសន៍បន្ថែមថាទាំងនេះគឺទទួលបានមកពីសុខសន្តិភាពនិងស្ថេរភាពដែលកម្ពុជាទទួលបានហើយសុខសន្តិភាពស្ថេរភាណនេះសោធទៀតគឺជាមូលដ្ឋានចាំបាច់ សម្រាប់អនាគតកម្ពុជាយើងសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពក៏ដូចជាសម្រាប់យុវជនជំនាន់ក្រោយរបស់កម្ពុជាផងដែរ។ក្នុងន័យនេះលោកជំទាវបានមានប្រសាសន៍ថាលោកជំទាវពិតជាមានមោទនភាពណាស់នឹងបន្តជាដៃគូកម្ពុជាយើងដើម្បីគាំទ្រដល់ការអភិវឌ្ឍកម្ពុជាប្រកបដោយចីរភាពជាភាព។
ជាការឆ្លើយតប សម្ដេចតេជោ បានសម្តែងនូវការអបអរសាទរជូនចំពោះលោកជំទាវ Carmen ដែលបានត្រូវតែងតាំងជាអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជាក៏បានថ្លែងអំណរគុណអ្វីដែលលោកជំទាវបានលើកឡើងដែរព្រោះអ្វីដែលលោកជំទាវបានលើកឡើងគឺជាមូលដ្ឋានមួយដែលកម្ពុជានិងសហគមន៍អឺរុបអាចបន្តធ្វើការរួមគ្នាពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
សម្ដេចតេជោបានថ្លែងអំណរគុណជូនដល់សហគមន៍អឺរ៉ុបផងដែរដែលបានជួយដល់កម្ពុជាយើងជាពិសេសក្នុងការកាត់ទោសអតីតថ្នាក់ដឹកនាំកំពូលៗខ្មែរក្រហម ហើយពីនោះទៅទៀតក៏បានមានប្រសាសន៍ផងដែរថាដោយសារសហគមន៍អឺរ៉ុបក៏បានជួយដល់កម្ពុជាជាច្រើនដែរលើវិស័យដទៃទៀត។
ក្នុងន័យនេះយើងគប្បីណាឈរលើមូលដ្ឋានអ្វីដែលយើងបានសហការគ្នាកន្លងមកបន្តទៅទៀតហើយស្វែងរកនូវអ្វីដែលយើងអាចសហការធ្វើការរួមគ្នាបន្តទៀតក្នុងន័យជាដៃគូរផងនិងពង្រឹងពង្រីកទំនាក់ទំនងរវាងសហគមន៍អឺរ៉ុប និងកម្ពុជាផង៕