ព្រឹកនេះ កម្ពុជា ប្រារព្ធមីទ្ទីញអបអរសាទខួបអនុស្សាវរីយ៍ លើកទី៤១ «២ធ្នូ»

(ភ្នំពេញ)៖ នៅសាលសន្និសិទចតុមុខ ព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ កម្ពុជាបានប្រារព្ធមីទ្ទីញអបអរសាទខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨ ២ធ្នូ ២០១៩) ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិយស គណបក្សប្រជាជនកម្ពុជា និងជាប្រធានរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា «២ធ្នូ » ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងស្ថាប័ននានា ជាច្រើនរូបនៅសាលសន្និសិទចតុមុខ។

២ធ្នូ ១៩៧៨ ជាថ្ងៃដែលឥស្សរជនខ្មែរ អ្នកស្នេហាជាតិជាច្រើនរូប ដឹកនាំដោយ សម្តេច ហេង សំរិន សម្តេច ជា ស៊ីម និងសម្តេចតេជោ ហ៊ុន សែន ក្រោមការជួយជ្រោមជ្រែងពីក្រោយដោយកងទ័ពវៀតណាម បានប្រមូលផ្តុំគ្នានៅក្នុងស្រុកស្នួល ខេត្តក្រចេះ ដើម្បីធ្វើចលនាតស៊ូវាយផ្តួលរំលំរបប វាលពិឃាតកម្ពុជាប្រជាធិបតេយ្យរបស់បនប្រល័យពូជសាសន៍ ប៉ុល ពត។ ថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជន កម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។

មហាជ័យជម្នះ ៧មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងនូវសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារ កសាងមាតុភូមិរបស់ខ្លួនឡើងវិញ។ ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds