ចំណូល​ពីការលក់បណ្ណចូលទស្សនាអង្គរ​​ ១១ខែ ឆ្នាំ២០១៩ ​មា​ន​ជិត ​៩០លានដុល្លារ​

(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩នេះ បានអោយដឹងថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០១៩នេះ គ្រឹះស្ថានអង្គរលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរបានចំណូលជិត ៩០លានដុល្លារ ធ្លាក់ចុះជាង ១៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។

គ្រឹះស្ថានអង្គរបានបញ្ជាក់ថា ក្នុងរយៈពេល១១ខែ ឆ្នាំ​២០១៩នេះ គ្រឹះស្ថានអង្គរបានលក់បណ្ណចូលទស្សនាតំបន់អង្គរបានចំនួន ១,៩៩៧,២៦៧នាក់ ធ្លាក់​ចុះ១៤.០៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ដោយទទួលបានចំណូល ៨៩,៥៥៥,៤៧៤​ដុល្លារ​អាមេរិក ធ្លាក់ចុះ ​១៤.៣២​ភាគរយ​។​

បើគិតតែក្នុងរយៈពេល១ខែវិច្ឆិកា ឆ្នាំ២០១៩ គ្រឹះស្ថានអង្គរបានលក់បណ្ណជូនភ្ញៀវចំនួន ១៩៣.២៦០​នាក់ ធ្លាក់​ចុះ​១៧.១០ភាគរយ ​បើធៀបនឹងខែដូចគ្នាឆ្នាំ២០១៨ ដោយទទួលបានចំណូល ៨,៨៥៤,១៩០​ដុល្លារអាមេរិក ធ្លាក់ចុះ១៦.៤៧ភាគរយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open